Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្នាំ២០២២-២០២៣ ចិននឹងត្រូវស្ថាបនាផ្លូវជាតិលេខ ៧ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងស្ថាបនាស្ពានខេត្តក្រចេះ-កំពង់ធំ

spot_img

ក្រចេះ-កំពង់ធំ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា «ឮចិននៅមានកាតព្វកិច្ច ២ទៀត គឺទី១- ត្រូវធ្វើផ្លូវតពីផ្លូវជាតិលេខ៧ ទៅទល់ព្រំដែនឡាវ ដើម្បីពង្រីកទំហំ និងពង្រឹងគុណភាពបន្ថែមទៀត ដែលការងារនេះមានគម្រោងរួចហើយ, ទី២- នៅឆ្នាំ២០២៣ បើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេនៅទីរួមខេត្តក្រចេះ ដើម្បីភ្ជាប់ទៅទឹកដីខេត្តកំពង់ធំ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីបញ្ចប់រួចរាល់នូវការសាងសង់កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ទៅដល់ ភូមិរមាត ដែលមានប្រវែងជាង ៩៣គីឡូម៉ែត្រនេះហើយ (ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្មីៗនេះ) មិត្តចិននៅមានកាតព្វកិច្ចសាងសង់កំណាត់ផ្លូវជាតិលេខ ៧ នេះបន្តទៀត គឺចាប់ពីចំណុច ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ស្ថិតនៅស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ដើម្បីពង្រីកទំហំ និងពង្រឹងគុណភាពឱ្យបានប្រសើរឡើង, កំណាត់ផ្លូវនេះ មានប្រវែងជាង ១២០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ការបង្ហាញពីការតាំងចិត្តរបស់រាជរដ្ឋាភិបាល ដែលមានគម្រោងរួចជាស្រេចជាមួយមិត្តចិនក្នុងការអភិវឌ្ឍផ្លូវប្រវែងជាង ១២០គីឡូម៉ែត្រ ជាបន្តចាប់ពីចំណុច ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ត្រពាំងក្រៀល ស្ថិតនៅស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង នេះ គឺធ្វើឡើងក្នុងឱកាសដែលសម្ដេច និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ ក្នុងក្រុងក្រចេះ ឆ្ពោះទៅកាន់ ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុននេះ យើងបានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនៅក្រុងសៀមរាប ខេត្តសៀមរាប និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រមទាំងតំបន់មួយចំនួននៅខេត្តកោះកុង, ឥឡូវនេះ ខេត្តទាំងនោះ ដែលជាប៉ូលសេដ្ឋកិច្ចភាខាងលិច និងពាយ័ព្យដ៏ទាក់ទាញ ត្រូវបានអភិវឌ្ឍន៍រួចរាល់ជាជំហានៗហើយ, អ៊ីចឹងទេ យើងងាកភាគឦសានម្ដង គឺរាជរដ្ឋាភិបាល មានគោលដៅធ្វើឱ្យភូមិភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំមួយ ជាមួយនឹងប៉ូលសេដ្ឋកិច្ចធំៗចំនួន ៣ ទៀតរបស់កម្ពុជា នោះគឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×