Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់លែងឈ្នះ! ក្រោយជួបរឿងរ៉ាវច្រើន ម្ចាស់​តន្រ្តី​មួ​យ សម្រេច​លើក​សំណូមពរ ៥ ចំណុច ទៅភ្ញៀវៗ ពិសេស​អ្នក​ស្រវឹង​កូរ​​ចូល​ចិត្ត​​ធ្វើ​រឿង​នេះ…

នារីជាម្ចាស់តន្រ្តីមួយ បានសម្រេចចិត្តលើកជាសំណូមពរ​តាមបណ្តាញសង្គមហ្វេសប៊ុក ទៅដល់គ្រប់ម្ចាស់កម្មវិធីទាំងអស់ ក្រោយក្រុមតន្រ្តីរបស់នាង បានជួបរឿងរ៉ាវជាច្រើនកន្លងមករាប់ភ្លេច ជាពិសេស ភ្ញៀវប្រុសៗខិលខូចមួយចំនួនពេលស្រវឹងជោគជាំកាលណា ដឹងតែកូររញ៉េរញ៉ៃបំពានប៉ះដៃជើងអ្នកច្រៀង អ្នករាំ រកគ្នារាំមិនកើត។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ សោភ័ណ្ឌស្រីរត្ន័ តន្ត្រីសម័យ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ក្នុងនាមខ្ញុំជាម្ចាស់តន្ត្រីមួយរូប នាងខ្ញុំសូមសំណូមពរដល់បងៗដែលបានជួលតន្ត្រីទៅប្រគុំគ្រប់កម្មវិធីមិនថាវង់ខ្ញុំវង់គេទេ សូមបងៗជួយអោយតម្លៃអ្នកសិល្បះគ្រប់គ្នាផង បងៗជួយពួកខ្ញុំទៅដើម្បីអោយបង្កើនការសប្បាយរីករាយក្នុងកម្មវិធីបងៗ ហើយពួកខ្ញុំក៏បង្កភាពសប្បាយអោយបងៗ នាងខ្ញុំសំណូមពរ៖

1/ពេលបងៗសំណូពរឡើងច្រើនម្នាក់ម្ដងៗ កុំឡើងឆាករញ៉េរញ៉ៃច្រើន ព្រោះអ្នកភ្លេងគាត់ដឹងលេងអោយអ្នកណា បើឡើងមកពីរបីអ្នក ហើយមួយទៀតអ្នកនេះទារបទនោះអ្នកនេះទារបទនោះ តើគាត់លេងអោយណាមុន ចឹងហើយច្រៀងម្ដងម្នាក់ទៅ

2 /មួយវិញទៀត បើបងមកសំណូមពរច្រៀងក្រោយ ចាំគេចប់ចាំបងឡើង បើបងមកក្រោយគេ មកដណ្ដើមគេច្រៀង អ្នកគេមកមុន គេរករឿងអ្នកភ្លេងខ្ញុំ

3/ពេលឡើងរាំលើឆាកឡើង សូមរាំបែបសប្បាយ កុំរញេ៉រញ៉ៃជាមួយអ្នកច្រៀង អ្នករាំ បើបងៗឡើងមកប៉ះដៃប៉ះជើងគ្នា គ្នារាំម៉េចកើត

4/ផ្ដល់ឱកាសអោយអ្នកតន្ត្រីលេងបញ្ចេញសមត្ថភាពខ្លះផង បើបងៗឡើងច្រៀងច្រើនពេក អ្នកគេអង្គុយហូបនៅតុកស្ដាប់មក លឺតែបងៗ គេថាអោយក្រុមតន្ត្រីអីលេងអត់ល្អ អោយពួកខ្ញុំលេងល្អម៉េច​បើបងៗឡើងកូរពេញឆាក

5/ម្យ៉ាងទៀត បើបងមកសំណូមពរគេកំពុងតែរាំសប្បាយៗបទញាក់ហើយ ម៉ោង9 ម៉ោង9កន្លះអីហើយ បងមកសូមបទក្រោមមេឃលើដីអី ហើយអ្នកក្រោមទារបទញាក់ ពេលដែលមិនបានលេងអោយ បងមករករឿងពួកខ្ញុំ បើខ្ញុំតម្រូវចិត្តបងចុះអ្នករាំក្រោមច្រើនអ្នកនោះ ចឹងហើយសូមបងយល់ពួកខ្ញុំផង ពេលភ្ញៀវកំពុងពិសារ​បងច្រៀងបទសង់ទីម៉ងចុះ ហើយពេលរាំបងច្រៀងបទបែបរាំៗទៅ ហើយនាងខ្ញុំក៏អរគុណបងៗ ពេលផ្ដល់តម្លៃអោយអ្នកសិល្បះគ្រប់រូបផងដែរ នាងខ្ញុំនៅក្មេងបើយាយអីលើសលោះ សូមអភ័សទោសផង នាងខ្ញុំគ្រាន់តែចង់សំណូមពរតែប៉ុណ្ណឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×