ទាក់ទងការចោទប្រកាន់របស់លោកសម រង្ស៊ី ថា លោកម៉ៅ មុនីវណ្ណ អូសទាញសមាជិកគណបក្សសង្គ្រោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា ត្រូវបានលោកម៉ៅ មុនីវណ្ណ បញ្ជាក់ថា លោកទុកអោយប្រជាពលរដ្ឋវិនិច្ឆ័យពីសកម្មភាពរបស់លោកចុះ ពីព្រោះលោកធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។ ហើយលោកប្តេជ្ញាថា លោកនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតអោយលោក។
លោកបានបញ្ជាក់ថា លោកមិនអាក់អន់ស្រពន់ចិត្តអ្វីទេ ចំពោះការចោទប្រកាន់របស់លោកសម រង្ស៊ី ទុកអោយប្រជាពលរដ្ឋវិនិច្ឆ័យចុះ និងទុកអោយប្រជាពលរដ្ឋវាយតម្លៃចុះ។ ហើយអ្វីៗវាស៊ីសងលើពេលវេលា និងអនាគត ហើយការអះអាងរបស់លោកសម រង្ស៊ី វាគ្រាន់តែបុគ្គលម្នាក់។