Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្អែតបាយ​ជំនួស! ក្រោយ​អតីត​គូស្នេហ៍ និង​គ្រូ​ជោគជាំ បញ្ចេញ​ភាព​ផ្អែមល្ហែម​គ្នា ស្រាប់តែ ជា ចាន់​តុលា បង្ហោះ​សំណេរ​យ៉ាង​ចាក់ដោត…

spot_img

ជឿថាប្រិយមិត្ត អ្នកលេងបណ្តាញសង្គមជាច្រើនបានទទួលជ្រាបរួចហើយ ទាក់ទងគូស្នេហ៍ល្បីបំផុតចុងឆ្នាំ២០២១ ដែលក្រោយស្ងប់ស្ងាត់មួយរយៈធំ ស្រាប់តែថ្មីៗនេះ អតីតគូស្នេហ៍លោក ជា ចាន់តុលា នាង ស៊ាន ធារី និងគូស្នេហ៍ថ្មីគ្រូជោគជាំ ប៊ុន ផាក បានបង្ហោះអួតថ្ងៃណាត់ជួបគ្នាផ្លូវការ ជាមួយរូបភាពដ៏រ៉ូបម៉ែនទិកពីខាងស្រី ធ្វើឲ្យមហាជនឃើញហើយ កាន់តែហួសចិត្ត និងនាំគ្នារិះគន់កប់ៗតែម្តង។

តែយ៉ាងណាមិញ លោក ជា ចាន់តុលា ឯណេះវិញ បន្ទាប់ពីឃើញអតីតគូស្នេហ៍ប្រៀបដូចប្រពន្ធ បានបង្ហាញភាពផ្អែមល្ហែមជាមួយដៃគូស្នេហ៍ថ្មីល្បីឈ្មោះជាជនទី៣ ប៊ុន ផាក រួច លោកក៏បានបង្ហោះសំណេររៀបរាប់យ៉ាងចាក់ដោតថា៖ សូមអ្នករាប់អាន និងគាំទ្រចំណាយពេលអាន ពីបទពិសោធន៍របស់ខ្ញុំកន្លងមក!

មនុស្សម្នាក់ៗគឺមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែទង្វើដែលយើងធ្វើគ្រប់យ៉ាងគឺគប្បីដើរឲ្យសមស្របទៅនឹងមនសិការរបស់ខ្លួន និងមិនប៉ះពាល់ដល់អ្នកដទៃ។ ចំពោះខ្ញុំក្នុងមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានរៀនច្រើន ជាពិសេសលើចំណុចគោលការណ៍ជាមនុស្ស និងពេលវេលា។

១. មនុស្សម្នាក់ៗគ្រូវតែមានគោលការណ៍ធ្វើជាមនុស្ស ដែលយើងអាចហៅថាគុណតម្លៃស្នូល (core values)។ ហេតុអ្វីយើងត្រូវមាន? ឧទាហរណ៍ ប្រសិនបើយើងប្រកាន់ខ្ជាប់នូវគោលការណ៍ ឬគុណតម្លៃជា “មនុស្សមានគុណធម៌” នោះមានន័យថាយើងមិនធ្វើរាល់ទង្វើថោកទាបណាដែលប៉ះទង្កិច ឬបំពានលើគុណ៍ធម៌យើងនោះទេ ទោះបីស្ថិតក្នុងស្ថានការណ៍ ឬទឹកប្រាក់ និងភាពលោភលន់ពង្វក់ក៏ដោយ ព្រោះវាមិនមែនជាយើង។

២. ពេលវេលាពិតជាលឿន ដូច្នេះត្រូវតែថែរក្សា ឲ្យតម្លៃនូវអ្វីដែលយើងមាន និងប្រើប្រាស់វាដោយសុភាវិនិច្ឆយ័ និងការត្រិះរិះពិចារណា។

ជារួម រាល់ទង្វើរបស់យើងត្រូវដើរទន្ទឹមនឹងគោលការណ៍ជាមនុស្សរបស់យើងផងដែរ នោះយើងប្រាកដថាត្រឹមត្រូវ និង គប្បីនូវមនសិការបស់យើង។ ដូច្នេះ ចូរកំណត់គោលការណ៍ជាមនុស្សរបស់អ្នកឲ្យបានច្បាស់ នោះអ្នកនឹងមិនវង្វេងខ្លួនឯង និងមិនបារម្មណ៍ពីអ្នកណាគិតអ្វី ឬនិយាយអ្វីមកលើអ្នក ព្រោះអ្នកច្បាស់ខ្លួនឯងថាជាមនុស្សបែបណា ឬរវល់តែរកវិធីសាស្រ្តបែបណាមកលាងខ្លួនឯងឲ្យល្អ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×