ប្រិយមិត្តអ្នកតាមដានរឿងរ៉ាវសង្គមសិល្បៈ ពិតណាស់ បានដឹងរួចហើយ ពីចំណងស្នេហ៍រវាងតារាសម្តែងលោក ឆឹម សក្កដា ជាមួយនិងតារាចម្រៀងស្រី ពេជ្រ សោភា ដែលអ្នកទាំងពីរបានដើរដល់ផ្លូវបំបែករៀងៗខ្លួន អស់រយៈពេលច្រើនខែមកហើយ។
ពិតណាស់ មហាជនពិតជាមានការភ្ញាក់ផ្អើល បន្ទាប់ពីបែកបាក់គូស្នេហ៍លោក ឆឹម សក្កដា មិនបានប៉ុន្មានផង តារាចម្រៀងស្រី ពេជ្រ សោភា ក៏មានគូស្នេហ៍ថ្មី ហើយថែមទាំងបង្ហាញមុខជាសាធារណៈទៀតផង។
តែដោយឡែកថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាចាប់អារម្មណ៍ខ្លាំងតែម្តង ខណៈស្ងាត់ៗ លោក ឆឹម សក្កដា ក៏បានបង្ហាញគូស្នេហ៍ថ្មីដូចគ្នាផងដែរ និងថែមទាំងបង្ហាញមុខមាត់គូស្នេហ៍ឲ្យមហាជនបានស្គាល់ ឃើញថាពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយបើតាមសង្កេតឃើញពីការតុបតែងខ្លួននិងដំណើរកម្សាន្តនៅក្រៅប្រទេសរបស់នាងវិញ គឺពិតជាមិនធម្មតានោះទេ ដែលអាចនិយាយបានថាលំដាប់អភិជន។
ក្នុងនោះ លោក ឆឹម សក្កដា ក៏បានពោលពាក្យបែបនេះថា “បន្ទាប់ពីនៅលីវមួយរយៈ ឥឡូវនេះខ្ញុំមានគូហើយ! អរគុណដែលព្រមកាន់ដៃបង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















