Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ដូច​បាយ​ពុះ! ដេន នី​ក្វាន់ ​ទម្លាយថា ​លោក ​ចាន់ មករា ​មិន​ត្រឹម​បោ.ក​លុយ​នាង​ទេ តែ​ថែមទាំង​លួ.ចរ​បស់​សំខាន់​នេះ​ពីនាងយក​ទៅទៀត…

ពិតណាស់ ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ដែលកាលពីពេលកន្លងទៅនេះ សុខៗស្រាប់អ្នកនាង​ដេន​នីក្វាន់ បានប្រកាសតាមហ្វេសប៊ុករកមុខអតីតគូស្នេហ៍លោក ចាន់ មករា ឲ្យចូលខ្លួនដោះស្រាយរឿងបោកប្រាស់លុយនាង និងក្រុមគ្រួសាររបស់នាងខ្ទង់ជាង១០ម៉ឺនដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ដល់មជ្ឈដ្ឋានមហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម ដែលគ្រប់គ្នាស្ទើរតែមិនគួរឲ្យជឿ។

តែទោះជាយ៉ាងណា រហូតមកទល់ពេលនេះ លោក ចាន់ មករា ដែលមានឈ្មោះជាជនបោកប្រាស់ ពុំទាន់ចូលខ្លួនមកដោះស្រាយទេ តែបែរជាព្យាយាមបន្តរត់គេចខ្លួនយ៉ាងរំភើយ។

តែដោយឡែក ថ្មីៗនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលទៀតហើយ ខណៈដែលយប់ម្សិលមិញនេះ (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២) អ្នកនាង ដេន​នីក្វាន់ បានទម្លាយឲ្យមហាជនបានដឹងឡើងញ័រសាច់ ដោយបានប្រាប់ថា លោក ចាន់ មករា ពុំត្រឹមបោកប្រាស់លុយក្រុមគ្រួសារនាងទេ តែថែមទាំងលួចយកឯកសារក្រុមហ៊ុនរបស់នាងទៅជាមួយទៀត។

ក្នុងនោះ អ្នកនាង ដេន នីក្វាន់ បានឲ្យដឹងយ៉ាងដូច្នេះថា៖ «លោក ចាន់មករា (Chann Makara) សូមយកឯកសារក្រុមហ៊ុនរបស់ខ្ញុំមកអោយខ្ញុំវិញ អ្នកឯងធ្វើរឿង . ថោ . កទា បច្រើនណាស់មកលើគ្រួសារខ្ញុំ បោ ក លុយមិនអស់ចិត្ត នៅលួ ច យកឯកសារក្រុមហ៊ុនរបស់ខ្ញុំរត់ទៅជាមួយទៀត ពេលខលមកខ្ញុំ សុទ្ធតែថាចាំថ្ងៃចន្ទ័ផ្ញើរមកអោយខ្ញុំ អីលូវចន្ទ័៤ដងហើយ មនុស្សអីកំពូល ថោ ក តែខ្ញុំចេញមុខប្តឹ ងលោ កឯង កុំសង្ឃឹមគេចរួចអោយសោះ ទៅពួនដល់រន្ធក្តាមក៏រកទាល់តែឃើញដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×