Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនមានការទប់ស្កាត់ ឈ្មួញដឹកឈើ នៅត្រើយលិច ខេត្តក្រចេះ

ក្រចេះ ៖ បទល្មើសដឹកឈើតាមរថយន្តសាំងយ៉ុង រាល់យប់នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មន្រ្តីពាក់ព័ន្ធដែលគ្រប់គ្រងតំបន់នោះ មិនបានចាត់វិធានការទប់ស្កាត់បង្ក្រាបនៅឡើយ។ បទល្មើសមិនថយបែបនេះ ទំនងជាមានការស៊ុគ្រលំ រវាងឈ្មួញឈើ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ព្រៃឈើនៅចំណុច អូរកំបោរ អូរគ្រួត អូរចារ ច្រប់ស្វាយ និងចំណុច ខែម៉ែ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងរងនូវការកាប់បំផ្លាញ ពីសំណាក់ក្រុមមេឈ្មួញ ក្នុងស្រុក និងមកពីក្រៅខេត្តក្រចេះ។

ប្រភពបានឱ្យដឹងទៀតថា ឈ្មួញគ្រាក់ៗ បានឃុបឃិតគ្នាប្រើឈ្មោះក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច នៅតំបន់នោះ ក្នុងការប្រមូលទិញឈើ ពីប្រភពមិនស្របច្បាប់ ដើម្បីដឹកចេញកាត់តាមស្រុកព្រែកប្រសព្វ ឆ្ពោះទៅស្ទឹងត្រង់ខេត្តកំពង់ចាម ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×