Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តBMWបើកឡើងស្ពានអាកាសក្បាលថ្នល់ ទៅបុ.កពីក្រោយរថយន្តកូរ៉េដឹកពោះត្រី ប៉ើងទៅបុ.កទ្រូងផ្លូវបាក់ ២ កង់ក្រឡាប់ផ្ងារជើង

ភ្នំពេញ ÷ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកBMWមួយគ្រឿង ឡើងស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុ.កពីក្រោយរថយន្តកូរ៉េដឹកពោះត្រី ប៉ើងទៅបុ.កទ្រូងផ្លូវបាក់២កង់ បណ្តាលឲ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចលើស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។

យោងតាមតាមការបញ្ជាក់ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកពោះត្រីមួយគ្រឿង ក្បាលពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ2Z-2776 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ឡើងស្ពានអាកាសក្បាលថ្នល់ មកដល់ចំណុចកើតហេតុ ពាក់កណ្តាលស្ពាន ស្រាប់តែមានបុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្តម៉ាកBMW ស៊េរីទំនើបមួយគ្រឿង ពណ៌សបានដោះផ្លាកលេខ ចេញធ្វើដំណើរស្របទិសពីជើងមកត្បូង ក្នុងល្បឿនលឿនឡើងស្ពាន ក៏ជ្រុលទៅបុ.ករថយន្តកូរ៉េចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉េ ប៉ើងទៅបុ.កទ្រូងផ្លូវបាក់ចំនួន ២ កង់ក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្ករងការខូចខាត ខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង រួចហៅរថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖សា មេត

×