វីដេអូរបស់តារាចម្រៀងប្រុសស្រីឥណ្ឌូណេស៊ីមួយគូ បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង ពីសំណាក់អ្នកលេងបណ្តាញសង្គម ព្រោះថាបទចម្រៀងរបស់អ្នកទាំងពីរពិតជាពិរោះខ្លាំង ទាំងអ្នកចម្រៀងក៏ស្រស់ស្អាត និងកាយវិការសម្តែងក៏ទន់ភ្លន់ទៀតផង។
តែយ៉ាងណាមិញ ទាក់ទងបទភ្លេងដ៏ពិរោះរណ្តំនេះផងដែរ ក៏បានធ្វើឲ្យគេចាប់អារម្មណ៍ទៅដល់បទចម្រៀងរបស់អ្នកស្រី ហុឹម សុីវន និងលោក ព្រាប សុវត្តិ គឺបទ «សន្យាឲ្យថ្លៃ» ដែលល្បីខ្លាំងកាលពីជិត២០ឆ្នាំមុន។
ជាមួយគ្នានេះផងដែរ បើតាមប្រភពពីផេក SSK Promotion បានបញ្ជាក់តាមរយៈ Caption ថា បទ «សន្យាឲ្យថ្លៃ» នេះតាមពិតទៅគឺជាបទដើមរបស់ឥណ្ឌូណេសុី ប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមម្នាក់បាននិយាយថា បទនេះ ជាបទដើមរបស់ចិន។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Bong Tafuan បានខមិនថា «ខ្ញុំគិតថា បទដើមជាបទចិន ព្រោះខ្ញុំធ្លាប់មើលរឿង លី តាវហ៊ូ សម្តែង ហើយគេចាក់បទ សន្យាឲ្យថ្លៃ ជាភាសាចិន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង