Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឃ្លីបវា.យសង្សារចាស់ ដែលកំពុងផ្អើល តើតួអង្គកាចតាំងខ្លួនអ្នកមានជានរណា

ភ្នំពេញ ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមិនតិចឡើយ បន្ទាប់ពីវីដេអូមួយ បានបង្ហាញពីមង្គលការមួយ ហើយស្រាប់តែមានការរំខាន ដល់អតីតសង្សារកូនក្រមុំ រហូតដល់ថ្នាក់ កូនកំលោះស្ទុះប្រើហិង្សាដល់បុរសនោះ។ អ្នកចែកចាយវីដេអូ នៅតែបែងចែកមិនដាច់ថា ឈុតឆាកក្នុងវីដេអូនោះ តើជាការសម្ដែង ឬ ជារឿងពិត ខណៈដែលតួអង្គកូនកំលោះ គឺត្រូវបានគេទម្លាយថា គឺជាតារាចម្រៀងមួយរូប គឺលោក ហាស សំអាត ដែលជាម្ចាស់ប្រេន សំអាត Skin Care ដែលកំពុងល្បីនៅក្នុងវិស័យអនឡាញនោះ។

វីដេអូដែលមានការចែកចាយយ៉ាងកក្រើក បណ្ដាញសង្គម ពិសេសគឺតិកតុនេះ គឺជាវីដេអូប្រមាណជា ២ នាទី ដោយមកទល់ពេលនេះ លោក ហាស សំអាត ដែលជាតួអង្គនៅក្នុងវីដេអូ មិនធ្វើការបកស្រាយទាល់តែសោះ ទើបគេនៅតែពិបាកបែងចែកថានោះ គឺជាសម្ដែង ឬ មែនទែន។
យ៉ាងណាមិញទាក់ទងនឹងពិធីមង្គលការនេះ គឺបានបង្ហាញពីការលេចមុខសង្សារចាស់របស់កូនក្រមុំ កំពុងតែសែនចងដៃ ហើយដោយសារតែបុរសជាសង្សារចាស់នោះ ទៅរំខានដល់ក្នុងពិធីរហូតធ្វើឲ្យកូនក្រមុំទឹកភ្នែកទឹកសំបោរ ទើបកូនកំលោះទ្រាំពុំបាន ស្ទុះទៅទាញចេញផ្អើលរោងការតែម្ដង។ បើទោះជាលោក ហាស សំអាត គ្មានការបកស្រាយ តែអ្នកលេងបណ្ដាញសង្គមបានលើកឡើងថា សំដែងអត់សម បើកូនកំលោះលេងមួយជើងចំកញ្ចឹងកសន្លប់ឈឹងទើបសម។ អ្នកដឹកនាំនៅមានកម្រិត។ ជាមួយនឹងការបញ្ចេញមតិនេះ ទើបគេជឿភាគច្រើនថា នេះគ្រាន់តែជាឈុតឆាកសម្ដែងតែប៉ុណ្ណោះ។

សាមីខ្លួនលើកឡើងថា ដំបូងគេច្រឡំថា លោកមើលស្រាលជីវិតអ្នកក្រ តែពេលនេះលោកសូមនិយាយថា ខ្លួនមានជីវភាពពេលនេះ កើតឡើងដោយការតស៊ូ ចេញពីកម្រិតមួយលំបាក។ លោកថា នេះគ្រាន់តែជាការ សម្តែងធ្វើយ៉ាងណា ឲ្យដល់តាមសាច់រឿង។ លោកក៏អរគុណអ្នកដែលបានមើលវិដេអូនោះ ជាច្រើនខ្លះខឹងសម្បាលោកក៏ឃើញ។ លោកនៅមានចម្រៀង និងស្នាដៃបន្តបន្ទាប់ទៀត តាមតែអាចធ្វើបាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×