Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​សរសើរ​មិនបា​ន! មក​គយគន់​សម្រស់​យុវតី​ម្នាក់ អាយុ​ទើបតែ១២ឆ្នាំ តែ​សម្រស់ Cute កប់ ក្រមុំ​សុំខ្មាស

ថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបភាពរបស់ក្មេងស្រីម្នាក់ ដែលនាងបានផុសរូបថតតុបតែងខ្លួនដ៏ទាក់ទាញ ជាមួយសម្រស់មុខមាត់ដ៏ Cute និងរូបរាងដ៏ស្រស់ស្អាត ដែលឃើញហើយមិនសរសើរមិនបាន។

តែយ៉ាងណាមិញ ក្មេងស្រីម្នាក់នេះ ដែលគេស្គាល់ឈ្មោះថា លី វិជ្ជរ៉ា គឺមានវ័យទើបតែ ១២ ឆ្នាំ ប៉ុណ្ណោះ។ តែបើទោះនៅវ័យក្មេងក៏ពិតមាន តែនាងមានមុខមាត់ និងរូបសម្រស់ស្រស់ស្អាតខ្លាំងពីធម្មជាតិ និងបូករួមមានទេពកោសល្យសិល្បៈថែមទៀតនោះ ធ្វើឲ្យប្អូនស្រី វិជ្ជរ៉ា កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនយ៉ាងច្រើន។

ជាក់ស្តែង អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញរូបបង្ហោះរបស់នាងភ្លាម ក៏បានខមិនភ្លែតថា ស្អាតណាស់ពៅមាស ស្អាតបែបមិនដូចអ្នកណា ស្អាតបែបជាខ្លួនឯង សាមញ្ញបំផុត កប់បំផុត, So Cute ស្អាតណាស់សំណព្វចិត្ត,…។

គួរបញ្ជាក់ថា កុមារី លី វិជ្ជរ៉ា គឺជា​ប្អូនស្រីបង្កើតរបស់តារា​ប្រុសម្នាក់ឈ្មោះ លី ឧត្តម ជាតារា​ហ្វេសប៊ុកដ៏លេចធ្លោមួយរូប​ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីប្រិយមិត្តអ្នកលេងបណ្តាញសង្គម តាមរយៈការតុបតែងខ្លួនប្លែកៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×