Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាន​ហើយ រំភើបចិត្ត! ក្នុង​ថ្ងៃបុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ១៤ កុម្ភៈ អ្នកឧកញ៉ា គិត ម៉េ​ង បង្ហោះ​សំណេរ​ដ៏​ផ្អែមល្ហែម ពោល​ពាក្យ​ដាក់​ភរិ​យា សុទ្ធតែ…

spot_img

សារបង្ហោះមួយរបស់អ្នកឧកញ៉ា គិត ម៉េង ដែលបានពោលពាក្យយ៉ាងផ្អែមល្ហែមបំផុត នៅក្នុងថ្ងៃ ១៤ កុម្ភៈ ដែលជាទិវានៃសេចក្តីស្រឡាញ់ ទៅកាន់ឧត្តមភរិយារបស់លោក គឺលោកជំទាវ ស្រីតូច ចំណាន ឃើញថាបានទទួលការចាប់អារម្មណ៍ ជាមួយការកោតសរសើរជាខ្លាំង ពីសំណាក់មហាជនយ៉ាងច្រើននៅលើបណ្តាញសង្គម។

ក្នុងនោះ អ្នកឧកញ៉ា គិត ម៉េង បានសរសេររៀបរាប់ទាក់ទងនិងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះយ៉ាងដូច្នេះថា «ការផ្តល់ជូនផ្កាកុលាបក្រហមហាក់ដូចជាបានក្លាយទៅជាកាយវិការមួយប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅនៅក្នុងសម័យកាលបច្ចុប្បន្ននេះ ប៉ុន្តែ តើកាយវិការនេះបានក្លាយទៅជាប្រពៃណីដ៏ពេញនិយមមួយហើយឬនៅ? ទង្វើនៃការផ្តល់ជូនផ្កាកុលាបមិនទាន់បានក្លាយទៅជាទីពេញនិយមរហូតមកដល់ចុងសតវត្សរ៍ទី១៧ ហើយបន្តមកទៀត វាបានក្លាយទៅជាទំនោរដែលមិនធ្លាប់កើតមានឡើង ជាពិសេសចំទិវានៃក្តីស្រឡាញ់ ដែលគេបានប្រកាសដល់មនុស្សជាទីស្រឡាញ់របស់គេ តាមរយៈការផ្តល់ជូនផ្កាកុលាបក្រហមនេះឯង។

ការប្រារព្ធទិវានៃក្តីស្រឡាញ់បានវិវត្តអស់ពេលជាច្រើនរយឆ្នំា ដោយផ្តើមចេញពីពិធីសាសនាក្នុងការផ្តល់កិត្តិយសជូនដល់ទុក្ករបុគ្គលទំាងឡាយ ដើម្បីបង្ហាញក្តីស្រឡាញ់ដល់ពួកគេ។ បច្ចុប្បន្ននេះ ទិវានៃក្តីស្រឡាញ់បានក្លាយទៅជាទិវាសកល។ ការប្រារព្ធទិវានៃក្តីស្រឡាញ់ត្រូវបានសំដៅឆ្ពោះទៅរកមនុស្សជាទីស្រឡាញ់របស់អ្នក ដៃគូជីវិតអ្នក ដៃគូរបស់អ្នក គ្រាន់តែអ្នកអាចបង្ហាញវាក្នុងទម្រង់ផ្សេងៗគ្នាតែប៉ុណ្ណោះ រហូតដល់ក្រុមគ្រួសាររបស់អ្នកទៀតផង។ ការផ្តល់ជូនផ្កាកុលាបក្រហមមិនមានន័យថា យើងត្រឹមតែបង្ហាញនូវក្តីស្រឡាញ់របស់យើងសម្រាប់តែថ្ងៃហ្នឹងនោះទេ ប៉ុន្តែវាមានន័យថាថ្ងៃនេះ យើងអាចនិយាយទៅកាន់មនុស្សជាទីស្រឡាញ់ដោយពាក្យទំាងអស់នោះបាន។ សេចក្តីស្រឡាញ់គឺស្ថិតនៅលើវេហានភាល័យ ហើយក្តីស្រឡាញ់នេះសោតទៀត វាគួរតែត្រូវបានបើកចំហជាលក្ខណៈទូលំទូលាយ។

ទិវានៃក្តីស្រឡាញ់ដ៏ពិតប្រាកដរបស់ខ្ញុំតែងតែស្ថិតនៅជាមួយនឹងភរិយាដ៏ស្រស់សោភារបស់ខ្ញុំ គឺអូន ម៉ៅ ចំណាន។ ថ្ងៃនេះ យើងរួមគ្នា ហើយយើងតែងតែប្រារព្ធទិវានេះ ប្រកបដោយក្តីស្រឡាញ់ ទំាងជីវិត និងសុភមង្គល។ បេះដូងរបស់យើងបើកចំហឱ្យគ្នាទៅវិញទៅមកដោយក្តីស្រទ្បាញ់ ហើយយើងទំាងពីរនាក់គឺជាមនុស្សដែលមានសុភមង្គលបំផុតដែលបានទទួលនូវក្តីស្រទ្បាញ់នៅក្នុងពេលនេះ ហើយវាក៏បានរម្លឹកដល់ពួកយើងអំពីថាតើសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកវាមានទំហំប៉ុនណានោះ»។

ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញបែបនេះ ក៏បានបញ្ចេញមតិកោតសរសើរថា «សូមសសើរ លោកឧកញ៉ា រូបភាព1 សន្លឹកៗបង្កប់នូវសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅបំផុតសំរាប់គ្រួសារ និងបុត្រា បុត្រីរបស់លោកឧកញ៉ា»។ រីឯអ្នកខ្លះទៀត ក៏បានសម្តែងការសរសើរទៅដល់លោកជំទាវ ស្រីតូច ចំណាន ថា៖ «គាត់ជានារីដ៍អស្ចារ្យ ក្នុងចំណោមនារីដ៍ទៃទៀត, ខ្ញុំឃើញមនុស្សស្រីមានសំណាង ខ្ញុំជួយត្រេកអរនិងផលបុណ្យពីអតីតជាតិមកបានល្អ បានជួបនិងស្វាមីល្អ មានទាំងទឹកចិត្តស្រឡាញ់ប្រពន្ធដោយស្មោះ សម្បត្តស្តុកស្តម គឺមានដោយកម្រសម័យបច្ចុប្បន្ននេះ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×