ភ្នំពេញ ៖ កញ្ញាវ៉ាន់ នីឡា ដែលបានសម្រេចចិត្ត បង្ហាញវត្តមានឡើងវិញ និងមានឱកាស ឡើងឆាកសម្តែងជាថ្មី កំពុងពុះកញ្ជ្រោល ដោយ អារម្មណ៍ ធ្វើយ៉ាងណាអោយមានការ ទាញយកប្រជាប្រិយភាពឡើងវិញ។ នីឡារិតតែសប្បាយចិត្តមួយ តង់ទៀតដោយបានឃើញកវីនិពន្ឋ សុខ ជំនោរ ដែលជាបងប្រុស បង្កើត បន្តឆន្ទៈមិនបោះបង់ក្តីស្រម៉ៃ ធ្វើជាអ្នករកស៊ី ហើយប្រឹងប្រយុទ្ឋ មានៈចំពេលផ្ទុៈវិបត្តិកូវីដ ដែលអ្នកណាៗក៏លំបាក រហូតចាប់បានឱកាសបើកបង្ហាញឲ្យអ្នកគាំទ្របានដឹង។

បើតាមអារម្មណ៍ ផ្ទាល់របស់ ស្រីស្អាត វ៉ាន់ នីឡា តារាចម្រៀង និងជាប្អូនស្រីបណ្តូលចិត្ត របស់លោក សុខ ជំនោរ រៀបរាប់ថា មកទល់ពេលនេះ នាងពិតជាស្រស់ស្រាយ មកវិញហើយ ក្រោយពេលវិលមកច្បាមការងារសិល្បៈតាមឆាកតន្ត្រី។ នាងពិតជានឹករលឹកច្រើនចំពោះ ហ្វេនៗ និងបណ្តា អ្នកគាំទ្រទាំងឡាយ ដែលបានលើកទឹកចិត្តនាងជាប្រចាំ។ វិលមកម្តងទៀតនេះ នឹងប្រឹងរិះរកនូវអ្វីៗដែលល្អ បម្រើការទស្សនា ឲ្យបានប្លែកៗរាល់ ពេលឡើងឆាក។ អំឡុងពេល ដែលនាងបាត់មុខ មានតែការងារលក់ ផលិតផលតាម អន ឡាញ ទេដែលបាននិយាយលេងជាមួយហ្វេនៗ។ ការលក់ដូរ តាមរបៀបលើ អន ឡាញនេះ ក៏មិនស្រួលដែរ ទាល់តែយើងយល់ច្បាស់អំពី គុណភាពផលិតផលយើង។ ជាការមើលឃើញក្នុងពេលនេះ នាងពិតជាមានមោទនភាព ចំពោះបងប្រុស ដែលអាចបើកសម្ពោធហាង ភេសជ្ជៈ 14Feb ដែលកើតចេញពីការខិតខំសន្សំដើមទុនពីតិចមកច្រើន។ បងនាងក៍លំបាក ដែរព្រោះសម្រេចបើកអាជីវកម្មមួយនេះ ដំបូងៗក៏ប្រឈមបរិយាកាស កូវីដបុកវាយលុកខ្លាំង។ អ្វីៗត្រូវខំទប់ទល់ហើយ អាចតស៊ូរស់រាន មិនដួលរលំ ដោយសារអតិថិជន រាប់អានទើបមានថ្ងៃពិសេសនេះឡើង។

លោកសុខ ជំនោរ ដែលជាប្រធាន ប្រឹក្សាភិបាលប្រចាំ14feb បានរំលឹកថា របរនេះ បានបង្កើតឡើង ចំរដូលកាលរីករាលដាល មេរោគកូវីដ១៩ ចូលមកប្រទេសយើង។ យើងមិនបានបោះបង់ របរនេះចោលនោះទេ ព្រោះចក្ខុវិស័យ បានជ្រាបចូលដល់ ម្ចាស់ភាគហ៊ុនគ្រប់គ្នាព្រោះក្តី ស្រឡាញ់ពិតទើបមានថ្ងៃនេះ ហើយបន្តរួមគ្នាស្រឡាញ់ តទៅទៀត ដើម្បីលោកអ្នកគាំទ្រយើងរហូតមក។ ចំពោះនីឡា វិញបើនាង ចូលចិត្តការងារនេះ លោកពិតជារីករាយចង្អុលបង្ហាញតិចនិច អាជីវកម្ម៕ រក្សាសិទ្ធិដោយ ៖ ឧត្តម








