Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សយ រតនៈ ទម្លាយប្រវត្តិស្នេហ៍ក្រៅឆាកជាមួយ ប៉ាច គីមមួយ

ភ្នំពេញ ៖ តារាចម្រៀងលោក សាយ រតនៈ បានធ្វើការទម្លាយពីទំនាក់ទំនងស្នេហ៍ក្រៅឆាក ជាមួយតារាចម្រៀងរួមទ្រនំនាង ប៉ាច គីមមួយ ក្នុងពេលដែលចំណងស្នេហ៍របស់ពួកគេ បានលាក់បាំងពីភ្នែកមហាជន ត្បិតពួកគេកំពុងចាប់ផ្តើមស្វែងយល់ចិត្តគ្នាទៅវិញទៅមក។
យ៉ាងណានៅក្នុងថ្ងៃពិសេស នៃទិវានៃក្តីស្រឡាញ់លោក សយ រតនៈ បានដាច់ចិត្តសារភាពស្នេហ៍ទៅកាន់ ប៉ាច គីមមួយ យ៉ាងបើចំហរ ដោយនៅក្នុងនោះមានទាំងការថតជាឃ្លីបវីដេអូ ដោយក្រុមហ៊ុនហង្សមាសផងដែរ។

ជាមួយនឹងឃ្លីបវីដេអូនោះតារាចម្រៀង សយ រតនៈ បានក៏បង្ហោះសារភ្ជាប់ជាមួយដោយបានរំលឹកពីប្រវត្តិស្នេហារបស់ពួកគេថា ជារឿងចៃដន្យមួយដែលយើងបានស្គាល់គ្នា ដោយសារការប្រឡងចម្រៀងដែលធ្វើឡើង ដោយស្ថានីយ៍ទូរទស្សន៍ហង្សមាស កម្មវិធី THE VOICE CAMBODIA រដូវកាលទីមួយ ។

លោកបញ្ជាក់ថា កម្មវិធីបានបញ្ចប់ ពួកយើងក៏ត្រូវបានរួមការងារ ជាមួយគ្នាជាបន្តបន្ទាប់ ខ្ញុំមានអារម្មណ៍ថា គាត់ក៏មានអារម្មណ៍ដូចខ្ញុំដែរ គឺមានអារម្មណ៍ល្អនឹងគ្នាទៅហើយ តែពួកយើងបែជាគេចភ្នែកគ្នារៀងខ្លួន ដោយមូលហេតុគឺមិនទាន់ចង់មានស្នេហា ព្រោះទើបតែឈានចូលវិស័យចម្រៀងដំបូង ជាពិសេសគឺយើងជាមិត្តរួមការងារ។ ពីមួយឆ្នាំទៅមួយឆ្នាំ ការងាររបស់យើងធ្វើឲ្យយើងមិនអាចគេចគ្នាបាន មានតែស្និទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានអារម្មណ៍ថា ការស្និទ្ធស្នាលរបស់យើងលើសពីមិត្តភាពហើយ… សូម្បីមិត្តភ័ក្ដិរួមការងារក៏គេបង្អាប់យើងទាំងពីរដែរ….តែយើងនៅតែបន្តរគេចគ្នាទៀត មិនព្រមទទួលយកស្នេហានេះឡើយ….។

ប្រហែលជាចូលឆ្នាំទីបួននៃការស្គាល់គ្នា សម្ពាធការងារ សម្ពាធបញ្ហាជីវិត ចេះតែចូលមកជារើយៗ ដែលធ្វើអោយយើងតែងតែពិភាក្សាគ្នា រកវិធីដោះស្រាយជាមួយគ្នា រហូតដល់ពេលខ្លះធ្វើអោយយើងគិតថាយើងខ្វះគ្នាមិនបាន ពេលនៅឆ្ងាយគ្នាដូចខ្វះអ្វីម្យ៉ាងសម្រាប់ជីវិតមួយនេះ ទើបពួកយើងប្រាកដចិត្តថា យើងគឺពិតជាស្រលាញ់គ្នាហើយ ….ពួកយើងបាននិយាយគ្នាថាមើលចិត្តគ្នាសិនទៅ កុំអោយមានអារម្មណ៍ថាស្ដាយក្រោយដោយសារការសម្រេចចិត្តលឿនពេក ។ មួយឆ្នាំក្រោយមកនេះ គឺពួកយើងបានច្បាស់លាស់ក្នុងចិត្តថា គឺយើងស្រលាញ់គ្នាយ៉ាងពិតប្រាកដ និងរកពេលវេលាល្អមួយនឹងបង្ហាញសម្រាប់ទំនាក់ទំនងស្នេហាមួយនេះ ចុងក្រោយអគុណអូន ដែលតែងនៅក្បែរបងគ្រប់ពេល មិនថាសប្បាយ មិនថាលំបាក ក៏យើងមិនដែលចោលគ្នាឡើយ ជូនពរអោយស្នេហាយើងស្ថិតស្ថេរបែបនេះជានិរន្តន៍ ( ចង់ប្រាប់ថាបងស្រលាញ់អូន ប៉ាច គីមមួយ)។

ដោយឡែកសម្រាប់តារាស្រីនាង ប៉ាច គីមមួយ ក៏បានសម្តែងក្តីរំភើបនិងភ្ញាក់ផ្អើលដោយលាយឡំជាមួយភាពក្តុកក្តួល អួលដើមក សម្រក់ទឹកភ្នែកចេញពីផែនផ្ទាល់ផង និងបានលើកឡើងថា អរគុណដែលខ្ញុំមានគាត់គាត់តែបង្រៀនខ្ញុំឲ្យមានភាពរឹងមាំ និងអស្ចារ្យ។ ខ្ញុំអាចជាមនុស្សស្រីម្នាក់ដែលអាចគ្រប់គ្រងបានគ្រប់បែបយ៉ាង ជាពិសេសគ្រប់គ្រងចិត្តខ្លួនឯងបានទៀត។”We fall in love by chance, we stay in love by choice អរគុណបងដែលស្រឡាញ់និងឲ្យតម្លៃខ្ញុំ សង្ឃឹមថាយើងនិងអាចកាន់ដៃគ្នារហូតដល់ថ្ងៃពិសេស happy Valentine’s Day ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×