Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឆបោកយកប្រាក់តាមភ្នាក់ងារផ្ទេរប្រាក់

បាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីឆបោក (យកប្រាក់តាមភ្នាក់ងារផ្ទេរប្រាក់) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០២នាក់មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ ស្ថិតនៅត្រង់ចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រតិបត្តិការនេះនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣និង១៩នាទី។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ១.ឈ្មោះ ស៊ាន សុវត្ថដានុត ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២.ឈ្មោះ ជា សុផារត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពឆបោកយកប្រាក់ពី ជនរងគ្រោះឈ្មោះ ផល ឈង ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១និង៣៨នាទី នៅចំណុចខាងលើ។ ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន ០២គ្រឿង, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន០១កូនថង់, ដែកកេះចំនួន០២, អំពូលកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១, រថយន្ត ០១ គ្រឿង ម៉ាក TOYOTA Camry ពណ៌ទឹកមាស បិទស្គុតពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ 2W-1738 ។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×