ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តនឹងប្រពន្ធយកទូរស័ព្ទទៅលក់ ទិញថ្នាំញៀនមកប្រើប្រាស់ បានសម្រេចចិត្តមកលោតទឹកស.ម្លាប់ខ្លួននៅស្ពានជ្រោយចង្វារថ្មី តែត្រូវបានប្រជានេសាទ ជួយសង្រ្គោះទាន់ពេលវេលា។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រពភពីពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើនេះ បានដើរឡើងលើស្ពានជ្រោយចង្វារ ពីលិចមកកើតមកដល់ពាក់កណ្តាលស្ពាន ក៍បានឡើងលើបង្កាន់ដៃស្ពាន លោតទឹកស.ម្លាប់ខ្លួនតែម្តង ដោយបន្សល់ទុកតែស្បែកជើងមួយគូរនៅលើស្ពាន តែប៉ុណ្ណោះតែសំណាងល្អ ជីវិតថ្លៃ ត្រូវបានបងប្អូនប្រជានេសាទ ជួយសង្គ្រោះទាន់ពេល ជួយស្រង់រូបគាត់យកមកលើគោកវិញ។

បើយោងតាមការរៀបរាប់ពីបុរសគិតខ្លីខាងលើ បានប្រាប់ឲ្យដឹងថា រូបគាត់តូចចិត្តនឹងប្រពន្ធរបស់គាត់ ប្រើប្រាស់គ្រឿងញៀន ហើយបានយកទូរស័ព្ទ ព្រមទាំងរបស់របរដែលមានតម្លៃ ទៅលក់យកលុយមកទិញគ្រឿងញៀនជក់ ដែលគាត់និយាយមិនស្តាប់ ពិបាកចិត្តខ្លាំងពេក ទើបសម្រេចចិត្តមកលោតទឹកស.ម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតខ្លួនឯងតែម្តងទៅ។
ក្រោយកើតហេតុបុរសខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច សួរនាំ អប់រំ និងលួងលោម រួចក៏ឲ្យគាត់ត្រឡប់ទៅផ្ទះវិញ កុំឲ្យគិតខ្លី ចង់ស.ម្លាប់ខ្លួនបែបនេះទៀតអី៕ រក្សាសិទ្ធិដោយ ៖ សួង សាម





