Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល លើកពេលជម្រះបណ្តឹងសាទុក្ខបុរសជាប់ចោទម្នាក់ ដែលជាប់គុកអស់មួយជីវិត ពាក់ព័ន្ធការបា.ញ់ស.ម្លាប់ថៅកែសិប្បកម្មទឹកសុទ្ធ

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានលើកពេលសវនាការ ជម្រះបណ្តឹងសាទុក្ខ របស់បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ពាក់ព័ន្ធនឹងបទល្មើស ឃាត.កម្មគិតទុកជាមុន ដោយបាញ់សម្លាប់ ជនរងគ្រោះ ដែលជាថៅកែសិប្បកម្មទឹកសុទ្ធ ប្រព្រឹត្តិនៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អំឡុងឆ្នាំ ២០១៨ ។

យោងតាមឯកសាររបស់តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ ឈ្មោះ អោម ឆន អាយុ៥៨ឆ្នាំ ។ ចំណែកឯ ជនរងគ្រោះ ឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ឋ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែ ឧសភា ឆ្នាំ ២០១៨ បានផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ អោម ឆន ដាក់ពន្ធនាគារកំណត់ អស់មួយជីវិត ពីបទ«អំពើឃាត.កម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។

តុលាការដំបូងខេត្តកំពង់ឆ្នាំង ក៏បានបង្គាប់ឱ្យ ជនជាប់ចោទត្រូវសងជម្ងឺចិត្តចំនួន ៣០ លានរៀល ទៅភរិយារបស់ជនរងគ្រោះ ដែលត្រូវជាភាគី ដើមបណ្ដឹង នៅក្នុងរឿងក្តីនេះ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទឈ្មោះ អោម ឆន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×