Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ ! ផ្លែ​ល្ពៅ​មាន​ទម្ងន់​ដល់​ទៅជិត​…១​តោន​!

មនុស្សម្នា​ពុំ​តិច​ទេ ពិតជា​ស្រឡាំងកាំង ខណៈពេល​ឈរ​នៅ​ពីមុខ​ផ្លែ​ល្ពៅ​មាន​ទម្ងន់​ដល់​ទៅជិត​១​តោន​នោះ ។​

​បណ្តា​រូបភាព​នៃ​ផ្លែ​ល្ពៅ ពុំ​អាច​ខ្វះ​បានទេ ក្នុង​ពិធីបុណ្យ Halloween នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ហើយ​ផ្លែ​ល្ពៅ “​យក្ស​” ក្នុងការ​ប្រលង​ស្នាដៃ​នៅ​រដ្ឋ Utah (​អាមេរិក​) បាន​ទាក់ទាញ​អារម្មណ៍​មនុស្ស​ជាច្រើន​។​

Matt McConkie អាយុ​២៩​ឆ្នាំ ជា​អ្នក​ងប់​ង​ល់​ចូលចិត្ត​ផ្លែ​ល្ពៅ​ធំៗ តាំងនៅ​តូច​ម្លេះ​។ សព្វថ្ងៃ​គាត់​កំពុង​ប្រឹងប្រែង​ជានិច្ច ដើម្បី​បំបែក​ឯកទគ្គកម្ម​សាង​ឡើង​របស់ខ្លួន តាមរយៈ​ឆ្នាំនេះ ផ្លែ​ល្ពៅ​របស់លោក មាន​ទម្ងន់​ដល់​ទៅ ៩០៧​គីឡូក្រាម​។​

​ផ្លែ​ល្ពៅ​នេះ​ត្រូវបាន​ដាំ​ទុក​ត្រៀម​សម្រាប់​ពិធីបុណ្យ​ល្ពៅ​ធំៗ​ដែល​ប្រព្រឹត្តទៅ​រៀងរាល់ឆ្នាំ​នៅ​រដ្ឋ Utah (​អាមេរិក​) ។ មុននេះ​ឯកទគ្គកម្ម​របស់ Matt នៅ​ឆ្នាំ ២០១៤ គឺ​ល្ពៅ​មាន​ទម្ងន់ ៨២៤​គីឡូក្រាម ។​

ល្ពៅ​យក្ស​ទម្ងន់ ៩០៧​គីឡូក្រាម របស់ Matt McConkie

Matt McConkie ជា​ឈ្មួញកណ្តាល​ក្នុង​វិស័យ​អចលនទ្រព្យ លោក​បានចាប់ផ្តើម​ដាំ​ល្ពៅ​ពី​៩​ឆ្នាំមុន​ម្លេះ ។ គាត់​បាន​ទិញ​ដី​តូច​មួយកន្លែង នៅ​ភាគខាងត្បូង Ogden រួច​ចាប់ផ្តើម​ការដាំដុះ​របស់​ខ្លួន​។​

​លោក​ចែករំលែក​ថា ៖ “​ពេល​ចាប់ផ្តើម​ដាំ​ល្ពៅ ពួកវា​មាន​ផ្លែ​តូចៗ​តែ​វា​លូតលាស់​លឿន​ណាស់​។ គ្រា​ចាប់​ផ្តើមដំបូង ខ្ញុំ​តែងមាន​បំណង​ដាំ​ល្ពៅ​ធំៗ​។ លទ្ធផល​ថ្ងៃនេះ​ពុំ​ធ្វើ​ឲ្យ​ខ្ញុំ​ខកបំណង​ទេ​។​

Matt McConkie បាន​ប្រើ​គ្រឿងចក្រ​លើក​ទំនិញ និង​រថយន្ត​សណ្តោង​ទើប​អាចយ​កវា​ទៅ​ថ្លឹង​បាន​។​

​លោក​ឲ្យ​ដឹងថា ការដាំ​បាន​ផ្លែ​ល្ពៅ “​យក្ស​”​នេះ ទាមទារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​។ ដំបូង​ខ្ញុំ​គិតថា វា​ឈប់​ធំ​នៅពេល​ទម្ងន់​បាន​១៣០​គីឡូក្រាម ។ ប៉ុន្តែ​វា​លូតលាស់​ល្អ​ណាស់ លើស​ទម្ងន់​១​ថ្ងៃៗ​ដល់​ទៅ​២៣​គីឡូក្រាម​។ ពេលណា​លូតលាស់​ខ្លាំង​របស់​ល្ពៅ មាន​រង្វង់​ពេល​១០០​ថ្ងៃ​។ ប៉ុន្តែ​ផ្លែ​ល្ពៅ​នេះ​វា​បាន​បន្ត​លូតលាស់​ដល់​ទៅ ១១៥​ថ្ងៃ ទទួលបាន​ទម្ងន់​ដ៏​អស្ចារ្យ​។​

​រង្វង់​១​ដុំ​របស់​ល្ពៅ​នេះ​គឺ​ជាង​៤​ម៉ែត្រ​

​ដី​សម្រាប់​ដាំ​វា លោក​ត្រូវ​យកទៅ​ពិសោធន៍ ហើយ​បំពេញបន្ថែម​នូវ​ជីវជាតិ​ដី​តម្រូវ​សម្រាប់​វា​រីកចម្រើន​លូតលាស់ ផ្តល់​ផល​យ៉ាងនេះ​បាន​។​

គាត់​ពោលថា ៖ “​ខ្ញុំ​នឹង​បន្ត​ដាំ​ឲ្យ​បាន​ផ្លែ​ល្ពៅ​ធំៗ​ជាងនេះទៀត​” ៕ ដោយ ៖ សូ​យ​ន​

 

×