ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា មានសង្គ្រាមមានសោកវិនាសកម្ម! សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ទើបតែចាប់ផ្តើមនៅថ្ងៃទី២៤ កុម្ភ: ២០២២ ម្សិលមិញ ដោយមានមនុស្សស្លា.ប់និងរបួសជាង៣០០នាក់ហើយ!។
នៅលើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា “ជាមតិផ្ទាល់ខ្លួនខ្ញុំទេ “សង្គ្រាមឆាប់ចប់ មានមធ្យោបាយមួយគឺ មេដឹកនាំអ៊ុយក្រែនខ្លួនឯង ឆាប់យល់ព្រមចុះចាញ់និងសុំចរចា”!។

តែការសុំចុះចាញ់វាជាវិញ្ញាសាមួយលំបាកបំផុតសម្រាប់ជាតិសាសន៍មួយ ដែលមានមោទនភាពជាតិ និងអាងបរទេសមួយចំនួន ជួយគាំទ្រក្នុងការប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ! ការប្រយុទ្ធយូរអង្វែងជាមួយរុស្ស៊ី មានតែប្រែក្លាយប្រទេសអ៊ុយក្រែន ក្លាយជាផេះផង់ប៉ុណ្ណោះ។
ជាក់ស្តែងមកដល់ពេលនេះ គ្មានសម្ព័ន្ធមិត្តណាមួយ ហ៊ានប្តេជ្ញាចិត្តបញ្ជូនកងទ័ព ទៅជួយប្រយុទ្ធអ៊ុយក្រែន តទល់ជាមួយរុស្ស៊ីឡើយ បានត្រឹមសំដែងការសោកស្តាយ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្រិតនេះ កម្រិតនោះប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី















