បន្ទាយមានជ័យ ៖ កម្លាំងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៤ ខែ កុម្ភ: ឆ្នាំ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ជនជាតិថៃ ចំនួន ២ នាក់ ដែលមុខសញ្ញា ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រីថៃ ចំនួន ២នាក់ ខាងលើមានឈ្មោះ ទី ១ -ឈ្មោះ Suwannarat Sumlle (សុវណ្ណារ៉ាត់ សាំល ) ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិ ថៃ ។ និង ទី២-ឈ្មោះ Chaiyaporn Porntum (ឆៃយ៉ាផន ភុនធុម) ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិថៃ ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ -ថ្នាំគ្រាប់ WY ពណ៌ក្រហមចំនួន ១៥ ថង់ពណ៌ខៀវ សរុបចំនួន២៩២០គ្រាប់, -គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១០៣ កព្ចាប់, ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥, កូនជញ្ជីងចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿង និង ដែកកេះមួយចំនួន។
បច្ចុប្បន្ននេះ ជនសង្ស័យជនជាតិថៃ ទាំង២នាក់ ត្រូវបានសមត្តកិច្ចនគរបាលក្រុងប៉ោយប៉ែត កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា





