ភ្នំពេញ ៖ តុលាការដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០២២ នេះ បានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស អតីតផ្កាយ២ ម្នាក់ និង បក្សពួកម្នាក់ទៀត ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៨ ខែ និង បង្គាប់ឱ្យសងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន ២០លានរៀល ទៅភាគីដើមបណ្ដឹង ជាប់ពាក់ព័ន្ធនឹងបទលើស បរិហាបង្កាច់កេរ្ត៍ ប្រព្រឹត្ត នៅចំណុចរាជធានី ភ្នំពេញកាលពីអំឡុងឆ្នាំ ២០២០។
លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទ ២ នាក់ ខាងលើមានឈ្មោះ ៖ ទី ១- ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអតីតយោធាផ្កាយ ២ មានទីលំនៅផ្ទះលេខ ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងជាប់ឃុំនៅ ពន្ធនាគារខេត្តកំពង់ស្ពឺ ។ និងទី២-ឈ្មោះ សូ បិនឡា ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅផ្ទះគ្មាន លេខ ផ្លូវបេតុង ភូមិ ត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកឯដើមបណ្ដឹង ឈ្មោះ កើត ខេង ភេទ ប្រុសអាយុ ៥០ឆ្នាំ មុខរបរជាអាជីវករនៅ រាជធានីភ្នំពេញ ។
ពួកគេ ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ” បរិហាបង្កាច់កេរ្តិ៍ ” មានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រ៣១១ នឹងមាត្រា ៣១២នៃក្រមព្រហ្មទណ្ឌ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

