Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ បុរសម្នាក់ ពាក់ព័ន្ធបទល្មើសប៉ុង.ប៉ងឃាត.កម្ម នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខ បុរសជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ប៉ុង.ប៉ងឃាត.កម្ម ដោយកាប់ទៅលើបុរសរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធន់ ដោយសារតែប្រចណ្ឌប្រពន្ធជាមួយជនរងគ្រោះ ប្រព្រឹត្តនៅភូមិប្រជាជនធម្មជាតិ សង្តាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០២០ ។

លោក និល ណុល ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ហ៊ុន សុធាប ភេទប្រុស កើតឆ្នាំ ១៩៧៣ មានទីលំនៅ នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ ឃុំ អឿប ភេទប្រុស អាយុ ៤៥ ឆ្នាំ ឆ្នាំកំណើត ១៩៧៥ មានទីលំនៅ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ បានកាត់ទោសជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តដល់ជនរងគ្រោះ ១២លានរៀល ពីបទ ” ប៉ុង.ប៉ងឃា.តកម្ម ” តាមមាត្រា ២៧ មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ បានប្តឹងរឧទ្ធរណ៍ តែ សាលាឧទ្ធរណ៍បានតម្កល់ទោសរបស់គាត់ រក្សាទុកដដែល។ ជនជាប់ចោទ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×