កណ្តាល ៖ ស្ត្រីម្នាក់បានស្លា.ប់ភ្លាមៗ ខណៈកំពុងតែជិះម៉ូតូឌុបឈប់ចាំភ្លើងស្តុប ត្រូវបានរថយន្តដឹកថ្មមួយគ្រឿង បុ.ករះខ្ទប់ជាមួយនឹងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យបែកក្បាលហូរឈា.មស្លា.ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង កាលពីវេលាម៉ោង ២និង ០០ នាទីរសៀលថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រកែងផ្លូវ៦០ ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះឈាង ស្រីផា អាយុ ៣៨ឆ្នាំ មុខរបរលក់ក្តាមខ្យង មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីខាងលើ នោះបានហៅម៉ូតូឌុបមួយគ្រឿងដែលជាម៉ូយ ប្រចាំថ្ងៃ ជិះឌុបគាត់ចេញពីផ្សារតាខ្មៅ ក្នុងគោលបំណងត្រប់ទៅផ្ទះរបស់គាត់វិញ នៅស្រុកបាទី ក្នុងទិសដៅពីកើតទៅលិច ខណ:ដល់ចំណុចភ្លើងស្តុប បុរសម្ចាស់ម៉ូតូឌុបនិងស្ត្រីរងគ្រោះ បានឈប់រងចាំភ្លើងស្តុប និយាយគ្នាលេងលើម៉ូតូ ស្រាប់តែមានរថយន្តបែនដឹកថ្មមួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខព្រះសីហនុ 3A-7070 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន បានបុករះរថយន្តទូរីសមួយគ្រឿង ដែលកំពុងឈប់ចាំភ្លើងស្តុបរួចជ្រុល ទៅបុ.កស្ត្រីរងគ្រោះដែលកំពុងអង្គុយ លើម៉ូតូឌុបខ្ទប់ជាមួយរថយន្តម៉ាស្តាមួយគ្រឿងទៀត ដែលនៅខាងមុខបណ្តាលបែកក្បាល ហូរឈា.មស្លា.ប់ភ្លាមៗនៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌ ចំណែកអ្នកបើកបរត្រូវបានអ្នកដំណើរ ដែលបានឃើញហេតុការណ៍នេះ បានចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការបន្តតាមនីតិវិធី។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ព្រែកហូរ សហការជាមួយកម្លាំងជំនាញនគរបាលក្រុងតាខ្មៅ ចុះមកវាស់វែង និងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពស្ត្រីរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ ៖ សួង សាម








