Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណី រំ.លោភស្រ្តីរងគ្រោះម្នាក់ នៅខេត្តត្បូងឃ្មុំ !

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ បានឃាត់ខ្លួន យុវជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសរំ.លោភសេព.សន្ថវៈ ទៅលើស្រ្តីរងគ្រោះម្នាក់ ប្រព្រឹត្តកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ នៅភូមិបឹងត្រស់ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ រដ្ឋា ហៅ ចឺត ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិបឹងត្រស់ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ចំណែកឯ នារីជនរងគ្រោះ មានអាយុ ១៨ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងត្រស់ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យ ត្រូវបានមន្ត្រីនគរបាលចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណី រំ.លោភសេព.សន្ថវៈ ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕​រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×