Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ សម្រេចដាក់ខ្លួនធ្វើចត្តាឡីស័ក មួយរយ:ពេលខ្លី ក្រោយពេលប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ.១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា សម្តេចបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩ដើម្បីធានាកុំឱ្យមានការឆ្លងបន្ត ដែលអាចចេញពីខ្លួនសម្តេច ក្នុងពេលកំពុងមានការសង្ស័យ ដោយសម្តេចសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន និងរស់នៅដាច់ដោយឡែក តែសម្តេចនៅតែបន្តធ្វើការតាមទម្លាប់ធម្មតាដដែល។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងថា​ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។ ដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំ ក្នុងពេលកំពុងមានការ សង្ស័យខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។ ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះ
ដែរ”។

សម្តេចបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ ខ្ញុំនឹងបន្តធ្វើតេស្ត ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬអវិជ្ជមានកូវីដ.១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំ ដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ”៕ រក្សាសិទ្ធិដោយ ៖សុទ្ធ លី

×