Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត masdar ស៊េរីទំនើបបើកលឿន ជ្រុលទៅបុ.ករថយន្តក្រុង ចតស្ងៀមពីក្រោយ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត masdar ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុ.ករថយន្តក្រុងដឹកអ្នកដំណើរចតស្ងៀម ចំពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ ចំណែកឯរថយន្តក្រុង រងការខូចពីក្រោយយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង ៤០នាទីយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3B-5667 បានចតស្ងៀមនៅនឹងពាក់កណ្ដាលផ្លូវសហព័ន្ធរុស្ស៊ី តាំងពីម៉ោង៥ល្ងាចមកម្លេះ ដោយមិនទាន់ជួសជុលរួច លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត masdar ស៊េរីទំនើប ពណ៌ សពាក់ផ្លាកលេខ ភ្នំពេញ 2BJ-1589 បើកបរស្របទិសពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានរេចង្កូត មកខាងឆ្វេងដៃជ្រុលទៅបុ.កពីក្រោយរថយន្តក្រុងដឹកអ្នកដំណើរ ពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ ចំណែកឯរថយន្តក្រុងវិញ រងការខូចខាតផ្នែកខាងក្រោយតិចតួច សំណាងល្អនៅក្នុងការមួយនេះ មិនបង្កមានអ្នកណារងរបួសនោះទេ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ ចុះមកដល់រួចយករថយន្តទាំង ២ គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំឲ្យភាគីទាំងសងខាង នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×