Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកបណ្ឌិត គិន ភា ៖ ស្ថានការណ៍នៅអ៊ុយក្រែន កាន់តែមានភាពតានតឹង និងសង្គ្រាម ក៏បានផ្ទុះឡើងពេញបន្ទុក

ភ្នំពេញ ៖ ទាក់ទងស្ថានការណ៍នៅប្រទេសអ៊ុយក្រែន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ ស្ថានការណ៍នៅប្រទេសអ៊ុយក្រែនកាន់តែមានភាពតានតឹងខ្លាំងហើយ និងសង្គ្រាមក៏បានផ្ទុះឡើងពេញបន្ទុកដែរ ដោយការវ៉ៃលុករបស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន គឺហាក់ដូចជាបានធ្វើឡើងតាមគ្រប់មធ្យោបាយទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។


ហើយពីគ្រប់បណ្តោយព្រំដែនរបស់អ៊ុយក្រែន ដែលជាប់ជាមួយរុស្ស៊ី គឺកងងទ័ពរុស្ស៊ីកំពុងវាយលុកសម្រុកចូលអ៊ុយក្រែ លោកបណ្ឌិតបានបន្តថា ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវហៅឲ្យមានការជួយពីបណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប ក៏ដូចជាប្រទេសណាតូ ក៏ប៉ុន្តែមិនមានចម្លើយទាល់តែសោះ សូម្បីតែប្រធានាធិបតីអ៊ុយក្រែនបានស្នើសុំចូលជាសមាជិកណាតូ គឺប្រទេសដែលជាសមាជិកអឺរ៉ុបទាំង ២៧ គឺគ្មានប្រទេសណាមួយហ៊ានផ្ត់ចម្លើយនៅឡើយទេ។ ច្បាស់ហើយ គឺប្រហែលជាប្រទេសទាំងងអស់នោះមានការខ្លាចញញើតចំពោះប្រទេសរុស្ស៊ី។ ហើយយើងបានឮនៅការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីដែលបាននិយាយថា ប្រសិនបើប្រទេសណាមួយហ៊ានចូលពាក់ព័ន្ធបញ្ហាអ៊ុយក្រែន ពួកគេនឹងទទួលផលវិបាកដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ នេះបង្ហាញឲ្យឃើញអំពីការតាំងចិត្តខ្លាំងមែនទែនរបស់មេដឹកនាំរុស្ស៊ីចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលអាចថា កំណត់កត្តាស្លាប់រស់សម្រាប់សន្តិសុខជាតិរបស់រុស្ស៊ី ផងដែរ។

លោកបានបន្តថា បើពិនិត្យទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រវិញ គឺប្រទេសអ៊ុយក្រែនធ្លាប់ជាផ្នែកមួយនៃអតីតសហភាពសូវៀត ប៉ុន្តែនៅពេលដែលសហភាពសូវៀតបានដួលរំលំទៅនៅដើមទសវត្សឆ្នាំ៩០ គឺអ៊ុយក្រែនបានប្រទេសឯករាជ្យ។ ហើយជាបន្តបន្ទាប់ឃើញថា អ៊ុយក្រែនមានបំណងចង់ចូលជាសមាជិកអង្គការណាតូ ដែលរុស្ស៊ីយល់ថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ ដូច្នេះអ្វីដែលរុស្ស៊ីចង់បាន គឺចង់ឃើញអ៊ុយក្រែននៅអព្យាក្រឹត្យ ដោយរុស្ស៊ីបានដាក់បន្ទាត់ក្រហមហើយថា បើសិនជាអ៊ុយក្រែននៅមានបំណងចង់ចូលជាសមាជិកណាតូទៀត នោះគឺរុស្ស៊ីអត់មានជម្រើសអ្វីដែលនៅសេសសល់ទេ។ ហើយឃើញថា មួយរយៈចុងក្រោយនេះ ទាំងសហរដ្ឋអាមេរិក ទាំងណាតូ ហាក់ដូចជាបានល្បួងលួងលោមអ៊ុយក្រែន ឲ្យធ្លាក់ទៅក្នុងការសន្យារបស់ខ្លួនពីការធានានូវសន្តិសុខសម្រាប់អ៊ុយក្រែនជាដើម។ ហើយមេដឹកនាំអ៊ុយក្រែនហាក់ដូចជាលលង់ជាមួយការសន្យារបស់ណាតូ និងសហរដ្ឋអាមេរិក។ ហើយបានបង្ហើបម្តងហើយម្តងទៀតអំពីបំណង និងឆន្ទៈរបស់ខ្លួនក្នុងការចូលជាសមាជិករបស់ណាតូ ដែលសមាជិកភាពអ៊ុយក្រែននៅក្នុងណាតូនេះ គឺជាបន្ទាត់ក្រហមរបស់រុស្ស៊ី ហើយជាការពិតរុស្ស៊ីគឺអត់មានសល់ជម្រើសច្រើនម្ខាងអ៊ុយក្រែនចេះតែសង្ខើញចង់ចូលសមាជិកណាតូ ម៉្យាងវិញទៀតសម្ព័ន្ធមិត្តណាតូ ដែលមានសហរដ្ឋអាមេរិកអ្នកដឹកនាំ គឺបានទម្លាក់នៅកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចម្តងហើយម្តងទៀត មិនអស់មិនហើយ ហេតុនេះហើយរុស្ស៊ីប្រហែលជានៅសល់តែជម្រើសមួយ គឺត្រូវតែវ៉ៃលុកចូលអ៊ុយក្រែន ដើម្បីមានកម្លាំងមានតម្លៃមានទឹកមាត់សម្រាប់ការចរចទៅថ្ងៃក្រោយទៀត៕ រក្សាសិទ្ធិដោយ : ចេស្តារ

×