Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីតេស្តអវិជ្ជមានកូវីដ១៩ , សម្តេចតេជោ បញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសបញ្ចប់ការធ្វើចត្តាឡីស័ក និងបំពេញការងារធម្មតាឡើងវិញ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានកូវីដ១៩។

តាមរយៈហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀត ខ្ញុំត្រូវបានបញ្ជាក់ថា អវិជ្ជមានកូវីដ១៩។ ហេតុដូចនេះ ខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ។ សូមជូនបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន»។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩។ ប៉ុន្តែពេលនេះបន្ទាប់ពីធ្វើតេស្តជាច្រើនដងរួចមក លទ្ធផលអវិជ្ជមាន ទើបសម្រេចបញ្ចប់ការធ្វើចត្តាឡីស័ក នៅថ្ងៃទី២៨ ខែកុម្ភៈនេះ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×