Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកនិង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅផ្ទះលេខ៧៣៤ ស្រុកគៀនស្វាយ ខេត្តកណ្តាល កាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០១៩ ។

លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ លុច សុវណ្ណវិទ្ធ ហៅ ម៉ាត់ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនច្បាស់លាស់។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ និងពិន័យ៤០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅផ្ទះលេខ៧៣៤ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីនចំនួន ១១កព្ចាប់ មាននទម្ងន់សរុប ១០១, ៧០ក្រាម។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ១១ ខែ មិនា ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×