ភ្នំពេញ៖ យុវជនម្នាក់បានបាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការលឿន ជ្រុលទៅបុ.កនិងខឿនផ្លូវខ្ទាតចូលក្រោមកង់រថយន្តកិ.នស្លា.ប់មួយរំពេច បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង ៤០នាទីយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពមានឈ្មោះភីនៀ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបអ្នកបើកឡាន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកព្រៃនុប ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញយុវជនម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូម៉ាកប៊ីត ពណ៌សលាយក្រហមមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញកណ្តាល 1AL-9619 ជិះតាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃបុកខឿនផ្លូវ បណ្ដាលឱ្យដួលខ្ទាមកតកណ្ដាលផ្លូវស្របពេលរថយន្តមួយគ្រឿង មិនចាំម៉ាកធ្វើដំណើរស្របទិស ក៏បានកិនពីលើបណ្ដាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័ម បន្ទាប់មករថយន្តក៏បានបើកបន្តទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ពិនិត្យវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌដង្កោ រង់ចាំប្រគល់ឲ្យសាច់ញាតិ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕រក្សាសិទ្ធិដោយ ៖ សា មេត





