ភ្នំពេញ : នារីដ៏ស្រស់ស្អាតម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណ:កំពុងជិះម៉ូតូបម្រុងនិងបត់ឆ្លងផ្លូវ ត្រូវរថយន្តដឹកឥដ្ឋមួយគ្រឿង បើកមកកិ.នដា.ច់ខ្លួនជាពីរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
សពនារីរងគ្រោះខាងលើ មានឈ្មោះ លាង ពេជ្រ រស្មី ហៅស្រីពេជ្រ អាយុ២១ឆ្នាំ មុខរបរបុគ្គលិកឡាក់គីប្រាយ ស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យចាស់ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកZoomer x ពណ៌ខ្មៅលាយទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 1GQ-3065 ចេញពីផ្ទះរបស់គាត់ នៅម្តុំផ្សារស្ទឹងមានជ័យចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ឆ្ពោះទៅផ្លូវវេងស្រេង បានបត់ស្តាំតាមបណ្តោយផ្លូវ៣០ម៉ែត្រ ហៅផ្លូវទ្រុងមាន់ លុះមកដល់ចំណុចមុខក្រុមហ៊ុនឡាក់គីប្រាយ នារីរងគ្រោះបានបង្អង់ម៉ូតូ ដើម្បីបត់ឆ្លងផ្លូវចូលក្រុមហ៊ុន ខណ:ពេលបម្រុងនិងបត់ឆ្លងផ្លូវនារីរងគ្រោះ បានឈប់ម៉ូតូនិយាយទូរស័ព្ទ ស្រាប់តែមានរថយន្តដឹកឥដ្ឋពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C-3531 បើកបរដោយបុរសម្នាក់ឈ្មោះវ៉ា រួមនិងមនុស្សស្រី២នាក់ និងព្រូរថយន្តម្នាក់ទៀត ដែលរួមដំណើរនៅលើរថយន្តជាមួយគ្នា ដឹកឥដ្ឋចេញពីព្រែកអញ្ចាញ មកភ្នំពេញក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកនារីរងគ្រោះខាងលើ ដែលបម្រុងនិងបត់ម៉ូតូឆ្លងផ្លួវ បណ្តាលឲ្យដួលម៉ូតូខ្ទាតចូលក្រោមកង់រថយន្ត ត្រូវរថយន្តកិ.នដា.ច់ខ្លួនាំជា២បំណែក ស្លា.ប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ចំណែកអ្នកបើកបររថយន្តបង្ក ព្យាយាមបើករថយន្តចេញពីកន្លែងកើតហេតុ បានប្រហែលជាង៣០០ម៉ែត្រហើយ ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ដោយបន្សល់ទុកអ្នករួមដំណើរ៣នាក់ រួមនិងរថយន្តនៅក្បែកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពនារីរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម




