Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដុសជំរុញ និងដុសមូលដ្ឋានជូនប្រជាពលរដ្ឋ កម្មករជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺ covid-19

ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដុសជំរុញជូនប្រជាពលរដ្ឋ ដូចជាកម្មករកម្មការិនី នៅតាមបណ្តារោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុត ក្នុងការការពារជម្ងឺរាតត្បាតឆ្លងជំងឺ covid-19 ពិសេស covid 19 ប្រភេទបម្លែងថ្មី អូរមីក្រុង។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវជំរុញអោយប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ទៅទទួលការចាក់វ៉ាក់សាំង ដូសជំរុញនេះឲ្យបានគ្រប់គ្នា។

នេះជាការលើកឡើងរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ច
ប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១ខែមីនាឆ្នាំ២០២២នេះ ជាមួយនឹងអាជ្ញាធរខណ្ឌ១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋក៏ដូចជា កម្មករកម្មការិនីរោងចក្រ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង។ ករណីនេះ ឯកឧត្តមឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសអាជ្ញាធរខណ្ឌដែលមានរោងចក្រនៅ ក្នុងភូមិសាស្ត្ររបស់ខ្លួនត្រូវបង្កើតក្រុមការងារមួយ ដើម្បីចាក់វ៉ាក់សាំង ជូនកម្មករកម្មការិនីនៅតាមរោងចក្រ ។ ក្រុមការងារ ត្រូវធ្វើទំនាក់ទំនងជាមួយម្ចាស់រោងចក្រ សហគ្រាសនានាដើម្បីទទួលនូវព័ត៌មានថា កម្មករប៉ុន្មាននាក់ដែលមិនទាន់ បានទទួលនូវការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺយើងទៅចាក់វ៉ាក់សាំងដូសជំរុញនេះដល់រោចក្រតែម្តង។

បន្ថែមពីលើនេះ ឯកឧត្តមឃួង ស្រេង ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌសង្កាត់ ភូមិ ធ្វើយ៉ាងណាជំរុញប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំង ដូសជំរុញនេះឱ្យបានគ្រប់គ្នាផងដែរ ដោយត្រូវធ្វើស្ថិតិឲ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ ហើយយើងត្រូវធ្វើលិខិតអញ្ជើញ ឲ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង នៅតាមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានរបស់ពួកគាត់តែម្តង។

ឯកឧត្តម បន្តថា អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ត្រូវជំរុញអាណាព្យាបាលកុមារ អាយុ៣ឆ្នាំទៅ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដុសមូលដ្ឋានឲ្យបានគ្រប់គ្នា ដោយ ឯកឧត្តមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ កុម្ភៈ រហូតមកដល់ថ្ងៃទី ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២២កុមារអាយុ៣ឆ្នាំទៅ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំង ប្រមាណជាង ២ម៉ឺននាក់ហើយ តែយើងត្រូវជំរុញឲ្យអាណាព្យាបាលនាំ កុមារអាយុ៣ឆ្នាំទៅ ៥ឆ្នាំនេះ ទៅទទួលការចាក់វ៉ាក់សាំងជូនកុមារឲ្យបានគ្រប់គ្នា។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញនិងណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើការផ្សព្វផ្សាយ ពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះឲ្យបានហ្មត់ចត់។

ក្រៅពីវិធានការដូចជា បង្ការទប់ស្កាត់ជំងឺកូវី-១៩ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក៏បានការណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ ពង្រឹងឡើងវិញ នូវកិច្ចការងាររៀបចំសណ្ដាប់ធ្នាប់ សាធារណៈឲ្យបានល្អប្រសើរផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×