Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ បន្តការជំនុំជម្រះកញ្ញាសេង ធារី ពាក់ព័ន្ធបទល្មើស រួមគំនិតក្បត់ និងញុះ.ញង់ឱ្យប្រព្រឹត្តបទឧ.ក្រិដ្ឋជាអាទិ៍ !!

ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែ មីនា ឆ្នាំ ២០២២ នេះ បានបន្តសវនាការ ជំនុំជម្រះ និងដេញដោលសាកសួរ ជនជាប់ចោទ ឈ្មោះ សេង ធារី ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះ.ញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងការរួមគំនិតក្បត់ ដែលមានចេតនា ដើម្បីផ្តួលរំ.លំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩ របស់អតីតមេដឹកនាំគណបក្សប្រឆាំង គឺ លោកសម រង្ស៊ី ប្រព្រឹត្តចន្លោះឆ្នាំ ២០១៩ ។

សវនាការនេះ ត្រូវបានដឹងនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ លោកអ៉ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា ជាចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

លោកចៅក្រម រស់ ពិសិដ្ឋ បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ សេង ធារី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ« រួមគំនិតក្បត់ និងញុះ.ញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខសង្គម តាមបញ្ញតិ្តមាត្រា ៤៥៣ ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

លោកចៅក្រម បានបន្ថែមថា ក៏ប៉ុន្តែ ជនជាប់ចោទ សេង ធារី ត្រូវបានចៅក្រមស៊ើបសួរ ដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យពី តុលាការ ( នៅក្រៅឃុំ) ដោយមិនចាប់ខ្លួន ឬ ឃុំខ្លួននោះទេ។

គួរបញ្ជាក់ថា នាពេលសវនាការកាលពីព្រឹកថ្ងៃទី១ ខែមីនា នេះ កញ្ញា សេង ធារី ដែលមានវត្តមាន នៅក្នុងសវនាការ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់រូបនាង ដូចបទចោទខាងលើ។

ទោះជាយ៉ាងណាក្តី កញ្ញា សេង ធារី បាន ទទួលស្គាល់ថា នាង ពិតជាមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយលោកសម រង្ស៊ី និង បានប្រកាសគាំទ្រ ទាំងស្រុង នូវ ផែនការ ការធ្វើមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ នោះផងដែរ ។

តែកញ្ញា ធារី បានថ្លែងថា នាងមិនបានប្រព្រឹត្តអំពើក្បត់ជាតិ ឬ អំពើញុះ.ញង់ អ្វី ដូចការ ចោទប្រកាន់ រូបនាង អំពីតំណាង អយ្យការ ឬ តុលាការ នោះទេ។

យោងតាមឯកសាររបស់តុលាការ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនត្រូវចោទចំនួន៤២នាក់ ក្នុងនោះ រួមមានលោកសម រង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និង លោក នុត រំដួល ព្រមទាំងជនជាប់ចោទដទៃទៀត ដែលជាអតីតសកម្មជន នៃ អតីតគណបក្សសង្គ្រោះជាតិ រួមទាំង ឈ្មោះ សេង ធារីផងដែរ។

ជនជាប់ចោទទាំងអស់ ត្រូវបានជាប់ចោទពីបទ « រួមគំនិតក្បត់ និង ញុះ.ញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម »។

សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការ លើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹក ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២ ខាងមុខនេះទៀត៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

×