Friday, June 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់ការចែកចាយ ឬលក់ផលិតផលកាហ្វេសម្រករាងសាច់ស្អាត HK7 COLLAGEN COFFEE MIX ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលកាហ្វេសម្រករាងសាច់ស្អាត HK7 COLLAGEN COFFEE MIX ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញ លើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ Nelina HK7 កំពុងផ្សព្វផ្សាយលក់ ផលិតផលកាហ្វេឈ្មោះ HK7 COLLAGEN COFFEE MIX ដោយគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពី ក្រសួងសុខាភិបាលឡើយ ។

អនុលោមតាមប្រកាសលេខ ៤៣០១អបស/ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្តីពីលក្ខខណ្ឌក្នុង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារ ដែលតម្រូវឱ្យរាល់ការផ្សព្វផ្សាយ ផលិតផលចំណីអាហារតាម គ្រប់រូបភាពត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។

សុខាភិបាលសូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលចំណីអាហារ ដើម្បីជៀសវាង ការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង ដែលផ្សព្វផ្សាយគ្មាន លក្ខណៈវិទ្យាសាស្ត្រ តាមគណនីហ្វេសប៊ុកឈ្មោះខាងលើ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែល បានផ្សព្វផ្សាយផលិតផលទាំងនេះ ទៅតាមខ្លឹមសារប្រកាសលេខ ៤៣០១អបស/ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ជាធរមាន ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×