Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានគ្រឿងញៀនចំនួន ២៣ កព្ចាប់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ កម្លាំងមន្ត្រីនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមុខសញ្ញាចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច វិឆៃ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចាក់កាំបិត ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ២៣ កញ្ចប់តូច និង ទូរស័ព្ទ ១គ្រឿង ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកសំរោងទង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×