Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាងដែកម្នាក់ឆក់ខ្សែភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងលើកដែក ឲ្យកូនជាងផ្សា

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានឆក់ខ្សែភ្លើង ខណ:ពេលកំពុងតែលើកដែក ដើម្បីឲ្យកូនជាងផ្សា កាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅមុខក្លិបហាត់ប្រាណមួយកន្លែង នៅតាមបណ្តោយផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនរងគ្រោះខាងលើមានឈ្មោះ ជាង ប្រេង អាយុ៤១ឆ្នាំ មុខរបរមេជាងដែក។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ និងកូនជាងចំនួន៣នាក់ទៀត បានជិះម៉ូតូសណ្តោងរ៉ីម៉ក ដឹកសម្ភារៈ និងដែកមកផ្សា និងជួសជុលនៅក្លិបហាត់ប្រាណខាងលើ ខណ:ពេលដែលកូនជាងកំពុងតែផ្សា និងកាត់តម្រឹមដែក ពេលនោះជនរងគ្រោះ បានលើកដែកប្រវែងប្រហែល ៥ ម៉ែត្រ ដើម្បីឲ្យកូនជាងកាត់ផ្សា ស្រាប់តែកន្ទុយដែកបានប៉ះជាមួយ និងខ្សែកាបស្រាត នៅខាងលើបណ្តាលឲ្យឆ្លងឆ.ក់ជនរងគ្រោះ ដួលសន្លប់ស្តូកស្តឹងបាត់ស្មារតី រងរបួសរលាកពេញដងខ្លួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះដល់រូបគាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម នៃអធិការដ្ឋានខណ្ឌសែនសុខ បានចុះមកពិនិត្យនៅកន្លែងកើតហេតុខាងលើ និងបានធ្វើកំណត់ហេតុ រាយការណ៍ទៅខាងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំណែកកូនជាងទាំង៣នាក់ បានប្រមូលសម្ភារៈ លើកដាក់លើរ៉ីម៉កកង់៣ ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×