Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការចា.ក់ប្រពន្ធខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារ ប្រច័ណ្ឌប្រពន្ធ នៅខេត្តកណ្ដាល

ខេត្តណ្ដាល ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកពញាឮ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការប្រើ ហិង្សា ដោយចាក់ទៅលើប្រពន្ធ របស់គាត់ ដោយចោទប្រកាន់នាងថា មានប្រុសថ្មី បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អូ រាជ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ( ត្រូវជាប្តី ) ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ជឿន សុឃីម ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ស្វាយ ( ត្រូវជាប្រពន្ធ)។ អ្នកទាំងពីរនាក់ មានទីលំនៅ នៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកពញាឭ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖ចន្ទា ភា

×