Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសសង្ស័យម្នាក់ និង ដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ សមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០២២ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ដែលជាមុខសញ្ញា ចែកចាយគ្រឿងញៀន ដ៏សកម្មប្រព្រឹត្តនៅចំណុចភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុង យើ ភេទប្រុស អាយុ៤២ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន១២កញ្ចប់(ធំ០៣ និងតូច០៩) និង ទូរស័ព្ទដៃចំនួន០១គ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បី កសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×