Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការប៉ុង.ប៉ងចាប់រំ.លោភ…

ព្រៃវែង ៖ កម្លាំងនគរបាលស្រុកពាមជរ កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២២ នេះបានចាប់ និង បញ្ជូនខ្លួនជនសង្ស័យម្នាក់ ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ដើម្បីចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ប៉ុង.ប៉ងចាប់រំ.លោភទៅលើស្រ្តីរងគ្រោះម្នាក់ និងបានចាក់នាង បណ្តាលឲ្យរងរបួស នៅពេលព្យាយាម រើបម្រះ ពីការចាប់រំ.លោភនាង ប្រព្រឹត្តនៅលើផ្ទះរបស់ស្រ្តីរងគ្រោះ ដែលមានទីតាំង ស្ថិត នៅក្នុងឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ បាន សារឿន ហៅង៉ូយ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។ ចំណែកឯស្រ្តីរងគ្រោះមានឈ្មោះ វ៉ាត់ សម្បត្តិ អាយុ ៣០ឆ្នាំ មានទីលំនៅ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកពាមជរ បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×