ត្បូងឃ្មុំ ៖ មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួន បុរសម្នាក់ ពាក់ព័ន្ធនឹងករណី ប៉ុន.ប៉ងមនុស្សឃា.ត ដោយខឹងគូដណ្ដឹងរបស់ប្អូនស្រី មិនទាន់រៀបការផង បែរជាមកដេកជាមួយនៅក្នុងផ្ទះ ខឹងទ្រំាលេងបានក៏ទាញពូថៅ កា .ប់ទៅលើគូដណ្ដឹងប្អូនស្រី បណ្ដាលឲ្យរងរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចផ្ទះឈ្មោះ អែម សុភ័ក្រ ភេទប្រុស ស្ថិតនៅភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភ័ក្រ សុភិន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ចំណែកឯជនរងគ្រោះមានឈ្មោះកូប ធំ ភេទប្រុស អាយុអាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


