Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកកូរ៉ូឡា បើកលឿនជ្រុលទៅ បុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់

ភ្នំពេញ ៖ បុរសម្នាក់បានរួមដំណើរជាមួយបុរស៣នាក់ទៀត បានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ មួយកង់ ចំណែកឯរថយន្តរងការខូចខាតមួយចំហៀងមុខ យ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី ៤ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ និងរួមដំណើរជាមួយគ្នាបីនាក់ទៀត បានបើករថយន្តម៉ាកកូរ៉ូឡាពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AE-4314 បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិច រួចបានបួងចង្កូតបត់ស្ដាំមិនប្រយ័ត្ន ក៏ជ្រុលទៅបុ.កនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់មួយកង់ ចំណែកឯរថយន្តបង្កវិញ រងការឱ្យខាតមួយចម្រៀងមុខយ៉ាងដំណំ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×