Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តLexus RX 400h បើកលឿនជ្រុលចង្កូត ទៅបុ.កដើមឈើ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកLexus RX400hមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុ.កដើមឈើមួយដើម ពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង ០០នាទីយប់ថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសឡា៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាក lexus RX400h ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AI-7966 បើកបរតាមបណ្តោយផ្លូវសឡា ៣៧១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោងខ្វះការប្រុងប្រយ័ត្ន បួងចង្កូតទៅបុ.កដើមឈើមួយដើមយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ទ្រេតដល់ដី ចំណែករថយន្តបង្កវិញ ទើជាប់នឹងដើមឈើទៅមុខលែងរួច សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបានឲ្យភាគីខាងម្ចាស់រថយន្តបង្ក សម្រួលជាមួយខាងរងគ្រោះ ដោយភាគីរថយន្តបង្កព្រមសងជាសំណង ទៅលើម្ចាស់ផ្ទះទៅលើថ្លៃខូចខាតដើមឈើមួយដើម ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×