បាត់ដំបង ៖ មន្ត្រីនគរបាលស្រុកសង្កែ កាលពីថ្ងៃទី៣ ខែ មីនា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួន បុរសម្នាក់ ពាក់ព័ន្ធករណី ឃាត.កម្ម ដោយយកពូថៅកា.ប់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ នៅចំណុចក្រុម ១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាស ហុក ភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឡៅ លុន ភេទប្រុស អាយុ ៤៥ ឆ្នាំមានទីលំនៅក្រុម ០៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បច្ចុប្បន្ន, ជនសង្ស័យ ត្រូវបាន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

