Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ១០ នាក់ពាក់ព័ន្ធការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ ២០២២ បានចុះបង្រ្កាបករណី ប្រើប្រាស់ និងជួញដូគ្រឿងញៀន មួយកន្លែងនិង បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ១០ នាក់ ក្នុងនោះមានស្រី ២ នាក់ប្រព្រឹត្តនៅ ចំណុចសំណង់មិនរៀបរយផ្ទះឈើគ្មាន លេខ ( ផ្ទះហ្គេមបាញ់ត្រី ) ផ្លូវបេតុង ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រោយប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចនគរបាល បានដកហូតបានថ្នាំញៀនមួយចំនួន ចំនួន ០៣ កញ្ចប់ , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ , ដែកកេះ ចំនួន ០១ ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង១០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបាននាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បី ធ្វើការសាកសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×