Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្សែភ្លើងគាបនឹងទ្វារដែក បើកមិនប្រយ័ត្នឆ្លងចរន្តអគ្គិសនី ឆ.ក់ប្រពន្ធ ប្តីរត់ជួយ ឆ.ក់ទាំង២នាក់

បន្ទាយមានជ័យ ៖ ស្ត្រីវ័យ៦៩ឆ្នាំ ម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក បន្ទាប់ពីឆ.ក់ខ្សែភ្លើង នៅវេលាម៉ោង៦យប់ ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២នេះ នៅភូមិប្រីយ៍ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុស្វាយចេកបានឲ្យដឹងថា៖ ស្ត្រីរងគ្រោះ ឈ្មោះ ភុត លាន ភេទអាយុ៦៩ឆ្នាំនៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានប្រាប់ទៀតថា៖ នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ភុត លាន រួមទាំងក្រុមគ្រួសារហូបបាយជាមួយគ្នា ពេលនោះស្ត្រីរងគ្រោះហូបរួចមុន ក៏លាងដៃហើយបានបើកទ្វារផ្ទះ ដែលធ្វើពីដែកគាបខ្សែភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆ.ក់ ពេលនោះប្តីឃើញក៏រត់ទៅជួយសង្គ្រោះ តែត្រូវឆ.ក់ដួលទាំង២នាក់តែម្តង ប្រពន្ធរងរបួសធ្ងន់ បន្ទាប់មកបានស្លា.ប់ពេលបញ្ជូនទៅង្រ្គោះ នៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក ចំណែកប្តីរងរបួសស្រាល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×