ភ្នំពេញ : ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលរខាធិការក្រសួងយុត្តិធម៌ នឹងដឹកនាំប្រតិភូ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ប្រតិភូអន្តរក្រសួងរួមមានៈ ក្រសួង មហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចូលរួមការពាររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ នយោបាយ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យ ប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការ សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកម្ពុជាបាន ដាក់របាយការណ៍ជាតិ លើកទី៥ កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៤ ខែ មីនា ឆ្នា២០២២។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា ការការពាររបាយការណ៍ជាតិរបស់កម្ពុជានឹង ប្រ ព្រឹត្តទៅក្នុងទម្រង់ Hybrid ដោយគណៈ ប្រតិភូកម្ពុជាចូលរួម តាមប្រព័ន្ធវីដេអូ និង តម្រូវឲ្យឯកអគ្គរាជទូត និងតំណាង អចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ មានវត្តមាន នៅក្នុងសាលប្រជុំជាមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងនៅរៀងរាល់ ៤ឆ្នាំម្តង សម្រាប់តាមដាននិងធ្វើ ឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុង ប្រទេសទាំងអស់ ដែលជាសមាជិកអង្គការសហប្រជាជាតិ ។
ឯកឧត្តមជិន ម៉ាលីន បានឲ្យដឹងថា លោកនឹងដឹកនាំប្រតិភូអន្តរក្រសួង ចូលរួមក្នុងវេទិការសិទ្ធិ មនុស្សអន្តរជាតិរបស់អង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ ដើម្បីការពារនូវសមិទ្ធិផល កិច្ចខិតខំប្រឹងប្រែង និងវិធានការរបស់រដ្ឋាភិបាល ក្នុងកិច្ចការពារនិងលើកស្ទួយសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា ដោយត្រូវធ្វើការបំភ្លឺ ពន្យល់ បកស្រាយ និងឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួន មកលើកម្ពុជា ដែលខុសពីការពិតជាក់ស្តែង៕ រក្សាសិទ្ធិដោយ : ចេស្តារ


