Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ៖ ថោកជាងសំរាម បន្ទាប់ពីក្រុមប្រទេសអឺរ៉ុប សម្រេចបិទ មិនឲ្យមានការផ្សាយរបស់គ្រប់បណ្តាញព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី ជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា អះអាងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យក្រុមប្រទេសអឺរ៉ុប ដែលតែងតែជ្រកក្រោម លេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស របើកកំបាំងមុខ ជុំវិញការគោរពសិទ្ធិ បញ្ចេញមតិ និងសេរីភាព សារព័ត៌មាន , ការគោរពសិទ្ធិបញ្ចេញមតិ និង សេរីភាពសារព័ត៌មាន ដែលគេតែងលើកឡើង នៅពេលនេះ ត្រូវថោកជាងសំរាម បន្ទាប់ពីពួកគេបានសម្រេចបិទ មិនឲ្យមានការផ្សាយរបស់គ្រប់បណ្តាញព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យក្រុមប្រទេសអឺរ៉ុប ដែលតែងតែជ្រកក្រោម លេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីលូកដៃអន្តរាគមន៍ ទៅក្នុងគ្រប់ទិសតំបន់ នៃពិភពលោក ច្រាសច្រាល់ របើកក្បាំងមុខ ដែលគេពាក់តាំង ពីក្រោយសង្គ្រាមលោកលើកទី២ នោះគឺ ទីមួយ ការគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន និងទីពីរ សមភាព រវាងប្រជាជាតិនានា ។

នៅលើទំព័រហ្វេសប៊ុកនាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការគោរពសិទ្ធិបញ្ចេញមតិ និង សេរីភាពសារព័ត៌មាន ដែលគេតែងលើកឡើង នៅពេលនេះ ត្រូវថោកជាងសំរាម បន្ទាប់ពីពួកគេបានសម្រេចបិទ មិនឲ្យមានការផ្សាយរបស់គ្រប់បណ្តាញព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី ។ ឯសមភាពប្រជាជាតិ ក៏ត្រូវរង្គោះរង្គើ នៅពេលដែលគេបើកទ្វារទទួលអ្នកភៀសខ្លួន អ៊ុយក្រែនជិត ១ លាននាក់ តែបង្ហើបតែតិចតួច ទទួលអ្នកភៀសខ្លួនពីមជ្ឈឹមបូព៌ា និង អាហ្វ្រិកតែប៉ុននោះ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×