សៀមរាប ៖ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ប៉ុន.ប៉ង មនុស្សឃា.ត ដោយកា.ប់ប្រ.ហារ ស្រី្តរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយដោយខឹងនឹងជនរងគ្រោះ អំពើអា.បធ្ម.ប់ដាក់ខ្លួន និងចោទថា ជនរងគ្រោះ គឺ ជាគ្រូអាបធ្មប់ ប្រព្រឹត្តនៅចំណុច លើផ្លូវក្រួសក្រហម ក្នុងភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មោះ ប៉ាវសាន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុក សូទ្រនិគម ខេត្តសៀមរាប ។
ចំណែកជនរងគ្រោះ ឈ្មោះ ធឿន វ៉ាន ភេទស្រី អាយុ ៥០ ឆ្នាំ ទីលំនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាល បាននិយាយថា ចំពោះករណីនេះ ជនសង្ស័យត្រូវបានជាប់ចោទពីបទ: ប៉ុនប៉ងឃាត.កម្ម និង ប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី ១០ ទៅ ១០ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពីពិរុទ្ធភាព។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកសូទ្រនិគម បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


