ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តបែនដឹកដី បើកបរលឿនដាច់ម៉ែត្រចង្កូច ជ្រុលបុ.កឡើងសួនច្បារពុះចែកទ្រូងផ្លូវ ឆ្លងទៅផ្លូវម្ខាងទៀតក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៣ ចំណុចភ្លើងស្តុបវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្ត ម៉ាកនីសាន់ ពណ៌សលាយស្វាយ បែនកង់៦ ដឹកដី ពាក់ផ្លាកលេខ ចង្កូតស្តាំ KPS -2198 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ រថយន្តដាច់ម៉ែត្រចង្កូតជ្រុលបុ.កឡើងសួនទ្រូងផ្លូវ ទៅចំណែកផ្លូវម្ខាងទៀត ក្រឡាប់ចាក់ដីចោលពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំ ចំណែកសួនរងការខូចខាត និងកូនឈើជាច្រើនដើម។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរណ៍ សហការជាមួយជំនាញ ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងជើង នៃស្នងការក្រុងភ្នំពេញ រងចាំធ្វើដោះស្រាយគ្នានៅពេលក្រោយ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម







