Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកប្រាដូបើកលឿន ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់៤កង់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកប្រាដូមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់ចំនួន៤កង់ ចំណែករថយន្តបង្កវិញ រងការខូចខាតមួយកំណាត់មុខទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ចំណុច ទក់មុខនិងវិទ្យាល័យជាស៊ីមសាម្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកប្រាដូ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2I-5929 បើកបរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបួងចង្កូតទៅខាងឆ្វេងដៃជ្រុល ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បា.ក់អស់៤កង់រាបដល់ដី ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានគ្រោះថ្នាក់ទៅលើអ្នកដទៃនោះទេ រងការខូចខាតតែរបាំងថ្មពុះចែកទ្រូងផ្លូវ៤កង់ ជាទ្រព្យសម្បត្តិរដ្ឋ និងរថយន្តផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×